ព័ត៌មានជាតិ

រដ្ឋបាលរាជធានីភ្នំពេញសូមជម្រាបជូនថា ក្នុងករណីមានតម្រូវការចាក់វ៉ាក់សាំងលើកទី២


រដ្ឋបាលរាជធានីភ្នំពេញសូមជម្រាបជូនថា ក្នុងករណីមានតម្រូវការចាក់វ៉ាក់សាំងលើកទី២ដោយត្រូវឆ្លងខេត្ត/រាជធានី/ខណ្ឌ៖ ពុំអាចធ្វើដំណើរទៅចាក់វ៉ាក់សាំងឆ្លងកាត់បានទៀតទេ! សូមទាក់ទងទៅខាងសេវាសុខាភិបាល ដើម្បីបានចាក់វ៉ាក់សាំងនៅតំបន់ភូមិសាស្ត្ររបស់ខ្លួន តែម្តង ដោយបង្ហាញប័ណ្ណចាក់វ៉ាក់សាំង និងប័ណ្ណសម្គាល់ខ្លួន តែត្រូវធ្វើដំណើរចេញពីផ្ទះទៅកាន់គោលដៅចាក់វ៉ាក់សាំង ហើយពេលចាក់វ៉ាក់សាំងរួចត្រូវត្រឡប់ចូលផ្ទះវិញ។ សូមរង់ចាំការបញ្ជាក់បន្ថែមពីក្រសួងសុខាភិបាល។
បញ្ជាក់: ការចាក់វ៉ាក់សាំងត្រូវបានសម្រេចផ្អាកជាបណ្តោះអាសន្នរយៈពេល៣ថ្ងៃ ពីថ្ងៃទី១៧-១៩ ខែមេសា ឆ្នាំ២០២១។ ដូចនេះការធ្វើដំណើរដោយមូលហេតុនេះ មិនត្រូវបានអនុញ្ញាតទៀតនោះទេ។ ហេតុនេះ សូមបងប្អូននៅផ្ទះទាំងអស់គ្នាដើម្បីកាត់ផ្តាច់ការឆ្លងរាលដាលនៃជំងឺកូវីដ-1៩ និងចៀសវាងមហន្តរាយចំពោះសុខភាពសាធារណៈ និងអាយុជីវិតរបស់ប្រជាជន។
ប្រសិនបើការចាក់វ៉ាក់សាំង អាចពន្យារពេលបាន ត្រូវធ្វើការពន្យារ។ សូមសួរទៅខាងពេទ្យដើម្បីអាចពន្យាពេលសិន។ តែបើដាច់ខាតត្រូវចាក់ ត្រូវស្នើសុំការអនុញ្ញាតពីអាជ្ញាធរ និងភ្ជាប់មកជាមួយនូវលិខិតបញ្ជាក់ការត្រូវចាក់វ៉ាក់សាំង និងឯកសារបញ្ជាក់អត្តសញ្ញាណ។
ករណីព័ត៌មានបន្ថែមបងអាចទំនាក់ទំនងផ្ទាល់ទៅលេខ 115 សម្រាប់ពត៌មានអំពីការចាក់វ៉ាក់សាំង សូមអរគុណ!

ចង់បានព័ត៌មានថ្មីពិត សូមអញ្ជើញចូលរួម Subscribe Telegram Channel អគ្គនាយកដ្ឋានទូរទស្សន៍ជាតិកម្ពុជាតាមរយៈ https://t.me/TVKlocal

 

ព័ត៌មានជាតិ

អត្ថបទទាក់ទង