ព័ត៌មានកីឡា

លោក ណយ ផាណា អគ្គលេខាធិការ សហព័ន្ធកីឡា កាយសម្ព័ន្ធកម្ពុជា បានគូសបញ្ជាក់ថា ការហ្វឹកហាត់ ត្រៀមស៊ីហ្គេម នៅប្រទេសវៀតណាម ចុងឆ្នាំ២០២១នេះ


កាយសម្ព័ន្ធត្រៀមអត្តពលិក ៦នាក់ ចូលរួម ស៊ីហ្គេម ២០២១

លោក ណយ ផាណា អគ្គលេខាធិការ សហព័ន្ធកីឡា កាយសម្ព័ន្ធកម្ពុជា បានគូសបញ្ជាក់ថា ការហ្វឹកហាត់ ត្រៀមស៊ីហ្គេម នៅប្រទេសវៀតណាម ចុងឆ្នាំ២០២១នេះ គឺកាយសម្ព័ន្ធកម្ពុជា បានត្រៀមបញ្ជូនកីឡាករ ៤នាក់ និងកីឡាការិនី២នាក់ ដែលក្នុងនោះ កីឡាករជម្រើសជាតិម្នាក់ នឹងត្រូវបញ្ជូនទៅហ្វឹកហាត់ រយៈពេលវែង នៅចិន នាខែសីហា។

លោក បានបន្ថែមថា សហព័ន្ធកីឡា កាយសម្ព័ន្ធកម្ពុជា បានជួលគ្រូបង្វឹក ម្នាក់មកពីប្រទេសរុស្ស៊ី ដើម្បីជួយជំរុញ លើផ្នែកបច្ចេកទេស ផ្នែកអាអេរ៉ូប៊ិក នៅក្នុងប្រទេសកម្ពុជា យើង ដែលគ្រូបង្វឹក រុស្ស៊ី អាចនឹងមកដល់កម្ពុជា នាខែក្រោយនេះ តាមការគ្រោងទុក។ ប៉ុន្តែវាអាស្រ័យ លើស្ថានភាពជាក់ស្តែង នៃបញ្ហាជំងឺកូវីដ-១៩ បើអាចមកបានយើងនឹងទទួល ប៉ុន្តែបើស្ថានភាពតឹងតែង យើងនឹងពន្យារពេល តាមស្ថានភាពជាក់ស្តែង។ នេះគឺជាផែនការសកម្មភាព ដែលសហព័ន្ធកីឡា កាយសម្ព័ន្ធកម្ពុជា កំពុងធ្វើដោយការយកចិត្តទុកដាក់ខ្ពស់ តាមការណែនាំ យ៉ាងម៉ឺងម៉ាត់ បំផុតរបស់ឯកឧត្តមបណ្ឌិត ថោង ខុន ប្រធាន សហព័ន្ធកីឡាកាយសម្ព័ន្ធកម្ពុជា។ កីឡាករ កីឡាការិនី កីឡាកាយសម្ព័ន្ធ ត្រូវតែបន្តការហ្វឹកហាត់ ជាប់ជាប្រចាំ។ ដូច្នេះហើយ ទើបយើងតែងតែ អនុវត្តន៍ផែនការ ដើម្បីគោលដៅចម្បងៗ ចំពោះមុខ ក្នុងការថែរក្សា គុណផលរបស់ កីឡាករ កីឡាការិនី វ័យក្មេងឆ្ពោះទៅ ស៊ីហ្គេម ឆ្នាំ២០២១ នៅប្រទេសវៀតណាមផង ក៏ដូចជាគោលដៅឆ្ពោះធ្វើម្ចាស់ផ្ទះ ស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ផងដែរ។

លោកអគ្គលេខាធិការ ណយ ផាណា បានបញ្ជាក់ពីវិញ្ញាសា ដែលត្រៀមចូលរួមប្រកួតស៊ីហ្គេម ចុងឆ្នាំ២០២១ នៅប្រទេសវៀតណាមនេះមានចំនួន៧វិញ្ញាសារួមមាន៖ ប្រភេទកីឡាកាយសម្ព័ន្ធអាអេរ៉ូប៊ិច (Aerobic) មាន៤ ១-ឯកត្តជនបុរស (IM), ២-គូបុរស-នារី (MP) ៣-ទ្រីយ៉ូ (TR) និងទី៤-អាអេរ៉ូប៊ិកក្រុម (Group)។ រីឯប្រភេទកាយសម្ព័ន្ធអាទិស្ទិក (Artistic) មាន៣ឧបករណ៍ រួមមាន៖ លើកម្រាល (Floor), ២-សេះលោត (Vault) និងវិញ្ញាសាសេះកង (Pommel horse)៕

 

ព័ត៌មានកីឡា

អត្ថបទទាក់ទង

អត្ថបទថ្មី