ព័ត៌មានជាតិ

ទីក្រុងភ្នំពេញ ត្រូវបាន បិទខ្ទប់ ហើយ ដូចនេះ នៅក្នុងភូមិសាស្រ្តដែលត្រូវបានបិទខ្ទប់ បុគ្គលគ្រប់រូបមានកាតព្វកិច្ចត្រូវ ​ ពាក់ម៉ាស និង ​ រក្សាគម្លាតសុវត្ថិភាព នៅពេលចេញក្រៅ។


 ទីក្រុងភ្នំពេញ ត្រូវបាន  បិទខ្ទប់ ហើយ ដូចនេះ នៅក្នុងភូមិសាស្រ្តដែលត្រូវបានបិទខ្ទប់ បុគ្គលគ្រប់រូបមានកាតព្វកិច្ចត្រូវ ​ ពាក់ម៉ាស និង ​ រក្សាគម្លាតសុវត្ថិភាព នៅពេលចេញក្រៅ។

ការបំពានវិធានការបិទខ្ទប់នេះ ដោយការមិនគោរព ឬរារាំង នឹងត្រូវទទួលទោស ដែលត្រូវបានកំណត់ដោយច្បាប់។

​ មាត្រា១០៖ បទមិនគោរពវិធានការរដ្ឋបាល កំណត់ថា ដោយមិនគិតដល់បទល្មើសព្រហ្មទណ្ឌដទៃទៀត អំពើដោយចេតនាមិនគោរពវិធានការរដ្ឋបាល ដែលបានដាក់ចេញស្របតាមច្បាប់នេះ ត្រូវទទួលពិន័យអន្តរការណ៍ពី ១.០០០.០០០ (មួយលាន) រៀល ទៅ៥.០០០.០០០(ប្រាំលាន)រៀល។ ត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី ៦(ប្រាំមួយ)ខែ ទៅ ៣(បី)ឆ្នាំ និងពិន័យជាប្រាក់ពី ២.០០០.០០០(ពីរលាន)រៀល ទៅ ១០.០០០.០០០(ដប់លាន)រៀល កាលបើអំពើខាងលើនេះបណ្តាលឱ្យមានការចម្លងជំងឺកូវីដ១៩ ដល់អ្នកដទៃ។ ត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី ២(ពីរ)ឆ្នាំ ទៅ ៥(ប្រាំ)ឆ្នាំ និងពិន័យជាប្រាក់ពី៥.០០០.០០០(ប្រាំលាន)រៀល ទៅ ២០.០០០.០០០(ម្ភៃលាន)រៀល កាលបើអំពើខាងលើនេះបណ្ដាលឱ្យប៉ះពាល់ធ្ងន់ធ្ងរដល់សុខភាពសាធារណៈ។

 មាត្រា១១៖ បទរារាំងដល់ការអនុវត្តវិធានការ កំណត់ថា អំពើរារាំង ឬបង្កឧបសគ្គដោយចេតនាដល់ការអនុវត្តវិធានការដែលបានដាក់ចេញស្របតាមច្បាប់នេះ ត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី៦(ប្រាំមួយ)ខែ ទៅ ៣(បី)ឆ្នាំ និងពិន័យជាប្រាក់ពី២.០០០.០០០ (ពីរលាន)រៀល ទៅ ១០.០០០.០០០(ដប់លាន)រៀល។ ត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី២(ពីរ)ឆ្នាំ ទៅ ៥(ប្រាំ)ឆ្នាំ និងពិន័យជាប្រាក់ពី៥.០០០.០០០(ប្រាំលាន)រៀល ទៅ ២០.០០០.០០០ (ម្ភៃលាន)រៀល កាលបើអំពើខាងលើនេះបណ្តាលឱ្យមានការចម្លងជំងឺកូវីដ១៩ ដល់អ្នកដទៃ ឬប៉ះពាល់ធ្ងន់ធ្ងរដល់សុខភាពសាធារណៈ។

https://t.me/TVKlocal/2867

 

ព័ត៌មានជាតិ

អត្ថបទទាក់ទង