ព័ត៌មានជាតិ

ឆ្លើយតប នឹងសំណួរសួរថា ក្នុងករណី ចាក់វ៉ាក់សាំងលើកទី២ តើអាចទៅចាក់ខុសពីកន្លែងលើកទី១ បានដែររឺទេ ដោយភ្ជាប់ជាមួយប័ណ្ណចាក់ថ្នាំលើកទី១?


ឆ្លើយតប នឹងសំណួរសួរថា ក្នុងករណី ចាក់វ៉ាក់សាំងលើកទី២ តើអាចទៅចាក់ខុសពីកន្លែងលើកទី១ បានដែររឺទេ ដោយភ្ជាប់ជាមួយប័ណ្ណចាក់ថ្នាំលើកទី១?
អ្នកនាំពាក្យក្រសួងសុខាភិបាល លោកជំទាវ ឱ វណ្ណឌីន បានបញ្ជាក់ថា សុំមកចាក់នៅកន្លែងដែលបានចាក់លេីកទី១ វិញ​ ព្រោះ៖
១.​ ទិន្នន័យលោកអ្នកនៅទីនោះស្រាប់
២.​ វ៉ាក់សាំងលេីកទីពីរក៏បានរក្សាទុកនៅកន្លែងចាក់លេីកទី១ ដែរ
៣.​ ការផ្ទៀងផ្ទាត់ចាំបាច់ត្រូវធ្វេីនៅកន្លែងចាក់លេីកទី១​ ដេីម្បីបញ្ជាក់ថាអ្នកដែលបានចាក់លេីកទី១​ បានមកចាក់លេីកទីពីរហេីយឫនៅ?
៤.​ ចៀសវាងភាពច្របូកច្របល់នឹងការផ្ទេវ៉ាក់សាំងចុះឡេីងពីកន្លែងមួយទៅកន្លែង​ ដែលធ្វេីឱ្យខូខវ៉ាក់សាំងទៅវិញ
៥.​ នៅកន្លែងចាក់លេីកទី១​ គ្រូពេទ្យបានជម្រាបរួចហេីយ​ គួរតែលោកអ្នកដឹងថាខ្លួនត្រូវធ្វេីយ៉ាងណាហេីយ​ ដេីម្បីចាក់លេីកទីពីរបានត្រឹមត្រូវ។
សូមអរគុណ!!

ព័ត៌មានជាតិ

អត្ថបទទាក់ទង