ស.រ.អា៖ ហ្សកហ្ស៊ី, មីឈីហ្គែន, ផេនស៊ីលវេនៀ និងរដ្ឋ Wisconsin កាលពីថ្ងៃព្រហស្បតិ៍ បានជំរុញឱ្យតុលាការកំពូល អាមេរិក ច្រានចោលបណ្តឹងរបស់រដ្ឋតិចសាស់ គាំទ្រដោយប្រធានាធិបតីដូណាល់ត្រាំ ដែលចង់លុបចោល ការឈ្នះឆ្នោត របស់ប្រធានាធិបតីជាប់ឆ្នោត Joe Biden ដោយបាននិយាយថា ករណីនេះមិនមានការអះអាងពីភាពក្លែងបន្លំ ការរំលោភ បំពានច្បាប់ រឺ "បណ្តឹងក្លែងក្លាយ" ណាមួយឡើយ ។ ប្រភព CNA