ព័ត៌មានកីឡា

ភូមិកីឡដ្ឋាន វើលដ៍ប្រ៊ីដ ទំនើបដំបូងគេ នៅកម្ពុជានឹងផុសរូបរាងឡើង ក្នុងទីក្រុងនាគសម្តេចតេជោសែន ឆាប់ៗនេះ


គម្រោងអភិវឌ្ឍន៍ អគារពាណិជ្ជកម្ម និងលំនៅឋាន “ភូមិកីឡដ្ឋាន វើលដ៍ប្រ៊ីដ” ទំនើបដំបូងគេបង្អស់ មួយនឹងផុសរូបរាង ឡើង នៅក្នុងទីក្រុងនាគ សម្តេចតេជោសែន ភាគខាងជើង រាជធានីភ្នំពេញ ក្នុងពេលឆាប់ៗខាងមុខនេះហើយ ។ គម្រោង “ភូមិកីឡដ្ឋាន វើលដ៍ប្រ៊ីដ” ដ៏ធំចម្លែកប្លែកគេថ្មី មួយនេះដែរ នឹងធ្វើការសាងសង់ សម្រាប់ការប្រកួតកីឡា ប្រជាជាតិ អាស៊ី អាគ្នេយ៍ និងអាស៊ានប៉ារ៉ាហ្គេម ក្នុងឆ្នាំ២០២៣ ដែលនឹងប្រារព្ធធ្វើឡើងនៅលើទឹកដី អច្ឆរិយៈ នៃព្រះរាជាណាចក្រកម្ពុជា ។ គម្រោងនេះ នឹងសាងសង់អម ជាមួយស្ថាបត្យកម្មយ៉ាងវិសេសវិសាល លាតសន្ធឹងលើផ្ទៃដីជាង ៦ហិចតា ជាប់នឹងពហុ កីឡដ្ឋានជាតិ មរតកតេជោ ដែលស្ថិតនៅក្នុងទីក្រុង នាគសម្តេចតេជោ លាតសន្ធឹងលើផ្ទៃដីចំនួន ៣៥.០០០ ហិចតា នៅភាគខាងជើងនៃតំបន់អភិវឌ្ឍន៍ថ្មី របស់រាជធានីភ្នំពេញ ។  ដោយស្ថិតនៅក្នុងតំបន់ ពាណិជ្ជកម្ម “ភូមិកីឡដ្ឋាន វើលដ៍ ប្រ៊ីដ” ត្រូវបានសិក្សាយ៉ាងល្អិតល្អន់ជាមួយ នឹងរចនាបថលំនៅឋានសម័យទំនើប ដែលមានខុនដូ១២ អាគារស្មើនឹង ១៣១៩បន្ទប់ អាគារខុនដូ ប្រភេទស្ទូឌីយ៉ូ ១អគារស្មើនឹង ១៦៣បន្ទប់ ដែលមានកម្ពស់១៣ជាន់ ផ្ទះល្វែង ផ្ទះអាជីវកម្ម វីឡាភ្លោះ ផ្សារទំនើប សារមន្ទីរកីឡា មានចំណតធំទូលាយ ល្អឥតខ្ចោះសម្រាប់ ការរស់នៅ និងវិនិយោគនាពេល អនាគត ។ បន្ទាប់ពី ការប្រកួត កីឡា ប្រជាជាតិ អាស៊ីអាគ្នេយ៍ ឆ្នាំ២០២៣ ត្រូវបានបញ្ចប់ យើងមានជំនឿយ៉ាងមុតមាំថា “ភូមិកីឡ ដ្ឋាន វើលដ៍ប្រ៊ីដ” នឹងផ្លាស់ប្តូរមុខមាត់ តែស្រស់អស្ចារ្យ នឹងចូលរួមចំណែកលើកសម្រស់រាជធានីភ្នំពេញទៅជាទីក្រុង កីឡា និង ជាទីប្រជុំជន ដែលមានទំនើប កម្មក្នុងតំបន់ជាក់ជាពុំខានឡើយ ។

ព័ត៌មានកីឡា

អត្ថបទទាក់ទង

អត្ថបទថ្មី