ព័ត៌មានកីឡា

កីឡាការិនីរូបស្រស់ ហេង សុគន្ធនីតា អះអាងថា ទោះមមាញឹកក្នុងការសិក្សាយ៉ាងណា ក៏នៅតែបន្តអាជីពជាអ្នកប្រណាំងម៉ូតូ


កីឡាការិនី រូបស្រស់ វ័យ១៨ឆ្នាំ បច្ចុប្បន្ន រស់នៅ រាជធានីភ្នំពេញ ហេង សុគន្ធនីតា អះអាងថា ខ្លួនទោះមមាញឹក ក្នុងការ សិក្សាយ៉ាងណា ក៏នៅតែបន្តអាជីព ជាអ្នកប្រណាំងម៉ូតូដែរ ពីព្រោះជាក្តីស្រម៉ៃ ។ កីឡាការិនី ហេង សុគន្ធនីតា បាន បង្ហាញ វត្តមានចូលរួម ប្រណាំង ក្នុងព្រឹត្តិការណ៍ Total Race Cup ដែលរៀបចំដោយក្រុមការងារ Kara កម្ពុជា ។ យុវតី ហេង សុគន្ធនីតា អះអាងថា ប្រមាណជា៣ឆ្នាំ មកហើយ ដែលនាង បានចូលប្រឡុកក្នុងអាជីពជាអ្នកប្រណាំងម៉ូតូ ព្រឹត្តិការណ៍ធំៗនៅក្នុងស្រុក ដោយមានការជម្រុញលើកទឹកចិត្តពីឱពុកផង បូករួមទាំងក្តីបំណងចង់បង្ហាញវត្តមាន ក្នុងព្រឹត្តិការណ៍ប្រណាំងកម្រិតអន្តរជាតិ នាថ្ងៃអនាកត ដើម្បីឲ្យអន្តរជាតិភ្ញាក់ផ្អើលថា កម្ពុជាក៏មានកីឡាការិនីផ្នែកកីឡា ប្រណាំងម៉ូតូ ដូចបណ្តាប្រទេស នៅលើពិភពលោកដែរ ។ គួររំលឹកថា កីឡាការិនី ប្រណាំងម៉ូតូរូបស្រស់ ហេង សុគន្ធនីតា បានចូលហ្វឹកហាត់ ជិះម៉ូតូប្រណាំងនេះ ចាប់តាំងពីអាយុ១២ឆ្នាំ មកម្ល៉េះ ។ ដោយទទួលបាន ការជម្រុញលើកទឹកចិត្ត និងចង់ក្លាយជាអ្នកប្រណាំង អាជីពដូចឪពុករបស់ខ្លួនដែរ ជាពិសេសដើម្បីដឲសម្រេចក្តីស្រម៉ៃ ចង់ក្លាយជាកីឡាការិនី ប្រណាំងម៉ូតូតំណាងឲ្យកម្ពុជាលើឆាកអន្តរជាតិ ។

ព័ត៌មានកីឡា

អត្ថបទទាក់ទង

អត្ថបទថ្មី