ព័ត៌មានកីឡា

កីឡា ៨ប្រភេទពន្យារពេលការប្រកួតជើង ឯកថ្នាក់ជាតិក្រោយព្រឹត្តិការណ៍សហគមន៍ ២៨វិច្ឆិកា


កីឡា ៨ប្រភេទពន្យារពេលការប្រកួតជើងឯកថ្នាក់ជាតិក្រោយព្រឹត្តិការណ៍សហគមន៍ ២៨វិច្ឆិកា ដោយគោរពតាមការណែ នាំ របស់រដ្ឋាភិបាល ក្រសួងសុខាភិបាល និងក្រសួង អប់រំ យុវជន និងកីឡា សហព័ន្ធកីឡាជាតិ ចំនួន ៨ បានប្រកាស ពន្យារពេលរៀបចំ ការប្រកួតជើងឯកថ្នាក់ជាតិ ជាបន្ដបន្ទាប់ក្រោយ ព្រឹត្តិការណ៍សហគមន៍ ដើម្បីចូលរួម ប្រយុទ្ធប្រឆាំង ការរីករាល នៃជំងឺកូវីដ–១៩ ។ កីឡាទាំង ៨ប្រភេទ ដែលបាន ពន្យារពេល ការប្រកួត ជើងឯកថ្នាក់ជាតិ ឆ្នាំ២០២០ រួមមាន កីឡាវាយសី, កីឡាទោចក្រយាន, កីឡាទ្រីយ៉ាត្លុង និងកីឡាតុងហ្គីលម៉ូដូ ដែលទើបពន្យារ ពេលលើកទី១ ខណៈកីឡារាំ, កីឡាប្រដាល់គុនខ្មែរ, កីឡាប្រដាល់សកល និងកីឡាបាញ់កាំភ្លើង បានពន្យារ ពេលចំនួន ០២លើកហើយ ។ តាមគម្រោង កីឡា ទាំងអស់នេះគ្រោងរៀបចំ ការប្រកួតបណ្ដាក់គ្នា តាមរយៈពេលកំណត់រៀងៗខ្លួន ចន្លោះពីថ្ងៃទី០៣ រហូតដល់ ថ្ងៃទី ១៨ ខែធ្នូខាងមុខ។ ប៉ុន្តែក្រោយ ផ្ទុះនូវព្រឹត្តិការណ៍ សហគមន៍ ២៨វិច្ឆិកា ដែលជា ករណីឆ្លងជំងឺកូវីដ–១៩ ក្នុងសហគមន៍ លើកដំបូង សហព័ន្ធកីឡាជាតិ នីមួយៗក៏បានសម្រេច ពន្យារពេល ការប្រកួតតែម្ដង ដើម្បីចូលរួម ទប់ស្កាត់ ការសាយ ភាព នៃជំងឺដ៏កាចសាហាវនេះ តាមការណែនាំ របស់ក្រសួង អប់រំ យុវជន និងកីឡា ដែលបាន ប្រកាសផ្អាក ការប្រមូលផ្ដុំ ការហាត់ប្រាណ និងលេងកីឡា រយៈពេល ២សប្ដាហ៍ រហូតដល់មានការជូនដំណឹង ជាថ្មីវិញ ។ ពាក់ព័ន្ធនឹង ព្រឹត្តិការណ៍ សហគមន៍ ២៨វិច្ឆិកាដែរ គិតត្រឹមព្រឹក ថ្ងៃទី០៣ ខែធ្នូនេះ ក្រសួងសុខាភិបាល បានប្រកាស រកឃើញ អ្នកមាន អ្នកផ្ទុកជំងឺ កូវីដ–១៩ សរុបចំនួន ២៣នាក់។ សរុបគិតត្រឹមថ្ងៃទី០៤ គឺមានចំនួន ៣៣៥នាក់ ក្នុងនោះ មានជាសះស្បើយ ៣០៤នាក់ និង២៦នាក់ កំពុងសម្រាកព្យាបាល ក្នុងនោះមានស្ត្រី១២នាក់ និងបុរស១៤នាក់ ។

ព័ត៌មានកីឡា

អត្ថបទទាក់ទង