ព័ត៌មានជាតិ

ក្រុមការងារអន្តរក្រសួង ទទួលបន្ទុករុករកស្រាវជ្រាវរួមគ្នាជាមួយ នឹងក្រុមការងាររបស់ក្រសួងសុខាភិបាល បានដាក់ការសន្និដ្ឋានជាបឋម ៣ចំនុច ជាប្រភពដើម នៃការចម្លងជំងឺកូវីដ១៩ នាំឲ្យមានព្រឹត្តិការណ៍ សហគមន៍ ២៨វិច្ឆិកា


ក្រុមការងារអន្តរក្រសួង ទទួលបន្ទុករុករកស្រាវជ្រាវរួមគ្នាជាមួយ នឹងក្រុមការងាររបស់ក្រសួងសុខាភិបាល បានដាក់ការ សន្និដ្ឋានជាបឋម ៣ចំនុច ជាប្រភពដើម នៃការចម្លងជំងឺកូវីដ១៩ នាំឲ្យមានព្រឹត្តិការណ៍ សហគមន៍ ២៨វិច្ឆិកា នាព្រឹកថ្ងៃ ទី០៣ ខែធ្នូ ឆ្នាំ២០២០ ដោយយោងតាមព័ត៌មាន ដែលទទួលបានត្រឹមម៉ោង ១១:៤៥នាទីយប់ នៃថ្ងៃទី០២ ខែធ្នូ ឆ្នាំ២០២០ និងការសិក្សាផ្នែកមន្ទីរពិសោធន៍ តាមបែបវិទ្យាសាស្ត្រ លើប្រភេទវីរុសកូវីដ-១៩ ដែលអាចចម្លងមកកម្ពុជា សម្រាប់ ព្រឹត្តិការណ៍សហគមន៍ ២៨ វិច្ឆិកា របស់វិទ្យាស្ថានប៉ាស្ទ័រកម្ពុជា ក្រុមការងារអាចទាញការសន្និដ្ឋានជាបឋម មានដូចតទៅ៖
១-ប្រភពមេរោគដែលពាក់ព័ន្ធទៅនឹង (ព្រឹត្តិការណ៍សហគមន៍ ២៨ វិច្ឆិកា) អាចជាក្រុមវីរុស clad 19B ដែលអាចមកពី តំបន់អាស៊ី អាហ្វ្រិក និងអូស្ត្រាលី ដែលបានចរាចរចូលមកកម្ពុជាក្នុងអំឡុងពេលពីខែតុលា ឆ្នាំ២០២០ មកទល់នឹងពេល មានផ្ទុះករណីឆ្លងនៅថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២០ ។
២-តាមការពិចារណាដោយហ្មត់ចត់លើលទ្ធផលនៃការសិក្សាវត្ថុ សំណាកអ្នកជំងឺបំបែកបន្តៗគ្នារកភាពដូចគ្នានៃ វីរុសកូវីដ-១៩ (Sequencing Covid-19 virus sample) ទៅនឹងសំណាក រូបរាងវីរុសកូវីដ-១៩ ពីតំបន់ផ្សេងៗគ្នា បានបង្ហាញថា គឺមិនមានការទាក់ទងនឹងព្រឹត្តិការណ៍ ៣វិច្ឆិកា នោះទេ ។ ៣- ជំហានបន្ទាប់ ក្រុមការងារកំពុងស្រាវជ្រាវបន្ថែមអំពីប្រភពចម្លងវីរុសកូវីដ-១៩ នៃព្រឹត្តិការណ៍សហគមន៍ ២៨ វិច្ឆិកា ។

ព័ត៌មានជាតិ

អត្ថបទទាក់ទង

អត្ថបទថ្មី