ព័ត៌មានកីឡា

អបអរសាទរ កម្ពុជា បានមេដាយមាសទី២ នៃការប្រកួតអាស៊ានប៉ារ៉ាហ្គេម លើវិញ្ញាសា លោតចម្ងាយ


កម្ពុជា ទទួលបានមេដាយមាសទី២ ដោយ កីឡាការិនី វិត ចន្ថា លើវិញ្ញាសា លោតចម្ងាយ នៅអាស៊ានប៉ារ៉ាហ្គេម លើកទី១១ ប្រទេសឥណ្ឌូនេស៊ី នាព្រឹកថ្ងៃទី០១ ខែសីហា ឆ្នាំ២០២២។

មេដាយមាស១គ្រឿង ជាលើកដំបូង ដោយក្រុមកីឡាការិនី បាល់បោះជិះរទេះ ក្រោយយកឈ្នះ ក្រុមកីឡាការិនី បាល់បោះថៃ នៅវគ្គផ្តាច់ព្រ័ត្រ ក្នុងលទ្ធផល ៧-៥ កាលពីល្ងាចថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២២ លើវិញ្ញាសា នារី៣ទល់៣នាក់ ខណៈកីឡា វាយកូណឃ្លីលើតុ ឈ្នះមេដាយសំរឹទ្ធិ លើវិញ្ញាសាវាយគូ។ ហើយនា ព្រឹកថ្ងៃទី០១ ខែសីហា ឆ្នាំ២០២២នេះ កីឡាការិនីពិការ អត្តពលកម្ម វ៉ិច ចន្ថា (ប្រភេទពិការ T44) ដណ្តើមបានមេដាយមាស១គ្រឿងបន្ថែម លើវិញ្ញាសារលោតចម្ងាយ ក្រោយពីធ្វើបានយ៉ាងល្អ ដោយលោតបាន ៤,២៩ម៉ែត្រ។

ឯកឧត្តម យី វាសនា អគ្គលេខាធិការ គណៈកម្មាធិការជាតិ ប៉ារ៉ាឡាំពិកកម្ពុជា និងជានាយបេសកកម្ម អត្តពលិកពិការកម្ពុជា បានបញ្ជាក់ពី ប្រទេសឥណ្ឌូណេស៊ីមកថា ពេលនេះអត្តពលិកពិការកម្ពុជា ដណ្តើមបានមេដាយមាស ២គ្រឿង និងសំរឹទ្ធិ១គ្រឿង ក្នុងព្រឹត្តិការណ៍ អាស៊ានប៉ារ៉ាហ្គេម លើកទី១១ នៅទីក្រុងសូឡូ ប្រទេសឥណ្ឌូណេស៊ី៕

 

ព័ត៌មានកីឡា

អត្ថបទទាក់ទង

អត្ថបទថ្មី