ព័ត៌មានជាតិ

ឯកឧត្តម ស សុខា ក្នុងនាមប្រធានកិត្តិយសសមាគមសម្ព័ន្ធ សារព័ត៌មានឯករាជ្យ ចូលរួមជាអធិបតីពិធីចុះអនុស្សរណៈ


ថ្ងៃពុធ ៩ កើត ខែជេស្ឋ ឆ្នាំខាលចត្វាស័ក ពុទ្ធសករាជ ២៥៦៦ត្រូវនឹងថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០២២

ឯកឧត្តម ស សុខា ក្នុងនាមប្រធានកិត្តិយសសមាគមសម្ព័ន្ធសារព័ត៌មានឯករាជ្យ ចូលរួមជាអធិបតីពិធីចុះអនុស្សរណៈ នៃការយោគយល់គ្នារវាងអង្គការ សមាគម ក្រៅរដ្ឋាភិបាល ចំនួន ១០ នៅសណ្ឋាគារ សុខាភ្នំពេញ ។ អង្គការ សមាគមទាំង១០ ដែលត្រូវបានចុះអនុស្សរណៈ នៃការយោគយល់គ្នា រួមមាន ៖ សមាគមសម្ព័ន្ធសារព័ត៌មានឯករាជ្យ អង្គការលើកកំពស់ជីវភាពកសិករ សមាគមពិធីករ ពិធីការិនីកម្ពុជា អង្គការអភិវឌ្ឍកសិកម្មធម្មជាតិកម្ពុជា សមាគមនិស្សិត សិស្សខេត្តព្រៃវែង អង្គការសង្គ្រោះបម្រើក្តីសង្ឃឹមពិភពលោក សមាគមទ្រទ្រង់កសិកម្មធម្មជាតិកម្ពុជា អង្គការវិទ្យាស្ថានសបីអភិវឌ្ឍយុវជន អង្គការអភិវឌ្ឍសមត្ថភាពយុវជនកម្ពុជា និងអង្គការត្បូងទទឹមកម្ពុជា៕

 

ព័ត៌មានជាតិ

អត្ថបទទាក់ទង