ព័ត៌មានជាតិ

រដ្ឋសភាកម្ពុជារៀបចំកិច្ចប្រជុំពិគ្រោះយោបល់ជាមួយឯកអគ្គរាជទូត-រដ្ឋទូត ប្រចាំកម្ពុជា ស្តីពីដំណើរការប្រជាធិបតេយ្យក្នុងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់


ឯកឧត្តម សួស យ៉ារ៉ា ប្រធានគណៈកម្មការកិច្ចការបរទេស សហប្រតិបត្តិការអន្តរជាតិ ឃោសនាការ និងព័ត៌មាន នៃរដ្ឋសភា នៅរសៀលថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០២២ បានរៀបចំកិច្ចប្រជុំពិគ្រោះយោបល់ជាមួយ ឯកអគ្គរាជទូត-រដ្ឋទូត ប្រចាំព្រះរាជាណាចក្រកម្ពុជា ស្តីពី ដំណើរការប្រជាធិបតេយ្យក្នុងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៥ នៅសាលប្រជុំបាយ័ន នៃវិមានរដ្ឋសភា។

 

កិច្ចប្រជុំពិគ្រោះយោបល់នេះ មានការអញ្ជើញចូលរួមពី សមាជិកាសមាជិការដ្ឋសភា តំណាងឯកអគ្គរាជទូត-រដ្ឋទូត ប្រចាំព្រះរាជាណាចក្រកម្ពុជា ចំនួន ៣១ប្រទេស រួមនឹងអង្គការអន្តរជាតិ រួមមាន UNDP និង World Bank ហើយក៏មានការចូលរួមពីតំណាង ក្រសួងការបរទេស ក្រសួងមហាផ្ទៃ ក្រសួងព័ត៌មាន និងគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត៕

 

ព័ត៌មានជាតិ

អត្ថបទទាក់ទង