ព័ត៌មានជាតិ

នៅរសៀលថ្ងៃទី៣១ ខែ ឧសភា ឆ្នាំ ២០២២ លោកជំទាវវេជ្ជបណ្ឌិត ឪ វណ្ណឌីន រដ្ឋលេខាធិការក្រសួងសុខាភិបាល


បានទទួលស្វាគមន៍ជួបប្រជុំពិភាក្សាការងារជាមួយលោកស្រីវេជ្ជបណ្ឌិត លី អាយលែន តំណាងអង្គការសុខភាពពិភពលោក WHO ប្រចាំកម្ពុជា និងលោកស្រីវេជ្ជបណ្ឌិត ហ្វារូហ្វ ហ្វូយូហ្សាត តំណាងអង្គការយូនីសែហ្វ UNICEF ប្រចាំកម្ពុជា។

កិច្ចប្រជុំនេះ ក្នុងគោលបំណងបង្ហាញអំពីគំនិតផ្តួចផ្តើម និងដំណើរការអភិវឌ្ឍន៍ក្របខ័ណ្ឌ អនុវត្តការជំរុញបង្កើនការថែទាំសុខភាពបឋម ព្រមទាំងស្វែងរកនូវចំណុចរួមគ្នា សម្រាប់ធ្វើកិច្ចសហប្រតិបត្តិការជាមួយក្រុមការងារ ក.ជ.ថ.ស.ប របស់ក្រសួងសុខាភិបាល អង្គការសុខភាពពិភពលោក និងអង្គការយូនីសែហ្វ ក្នុងការអនុវត្តន៍ក្របខ័ណ្ឌជំរុញការថែទាំសុខភាពបឋមនៅកម្ពុជា ដោយផ្អែកលើលទ្ធផលបានមកពីការអភិវឌ្ឍន៍ក្របខ័ណ្ឌអនុវត្តសម្រាប់ជំរុញបង្កើនការងារថែទាំសុខភាពបឋម ដែលនឹងត្រូវធ្វើឡើងដោយក្រុមការងារខាងលើនេះ ដោយមានការជួយគាំទ្រផ្នែកបច្ចេកទេស និងថវិកាមួយចំនួនពីអង្គការសុខភាពពិភពលោក។

 

ព័ត៌មានជាតិ

អត្ថបទទាក់ទង