ព័ត៌មានជាតិ

ឯកឧត្តមនាយឧត្តមសេនីយ៍ សៅ សុខា ទទួលជួបប្រតិភូទីចាត់ការកិច្ចសហ ប្រតិបត្តិការយោធាអន្តរជាតិ ក្រសួងការពារប្រទេស នៃសហព័ន្ធរុស្ស៊ី ដើម្បីពិភាក្សាការងារ


ភ្នំពេញ៖ ព្រឹកថ្ងៃអង្គារ ទី១៧ ខែឧសភា ឆ្នាំ២០២២ នៅបញ្ជាការដ្ឋានកងរាជ អាវុធហត្ថលើផ្ទៃប្រទេសឯកឧត្តម នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ មេ បញ្ជាការ កងរាជអាវុធហត្ថលើផ្ទៃប្រទេស បានទទួលជួបពិភាក្សាការងារជាមួយនឹងប្រតិភូទីចាត់ការកិច្ចសហ ប្រតិបត្តិការយោធាអន្តរជាតិ ក្រសួងការពារប្រទេស នៃសហព័ន្ធរុស្ស៊ី ដឹកនាំដោយលោក ឧត្តមសេនីយ៍ត្រី Lipilin Alexey Anatolievich នាយករងទីចាត់ការសហប្រតិបត្តិការយោធាអន្តរជាតិ។

ជំនួបនេះបានពិភាក្សាផ្លាស់ប្តូរមតិក្នុងកិច្ច សហការដើម្បីបណ្តុះបណ្តាលធនធានយោធិននៃកងរាជអាវុធហត្ថ។ បន្ទាប់ពីជំនួបបានចប់ឯកឧត្តមនាយឧត្តមសេនីយ៍ មេបញ្ជាការ ក៏បានរៀបចំពិសាអាហារស្និទស្នាលជូនចំពោះប្រតិភូទីចាត់ការកិច្ចសហប្រតិបត្តិការយោធាអន្តរជាតិ ក្រសួងការពារប្រទេស នៃសហព័ន្ធរុស្ស៊ី ដើម្បីចំណងប្រពៃណីសាមគ្គីភាពឱ្យកាន់តែស៊ីជម្រៅផងដែរ។

 

ព័ត៌មានជាតិ

អត្ថបទទាក់ទង