ព័ត៌មានជាតិ

កម្មវិធីការប្រកួតប្រជែងរ៉ូបូតថ្នាក់ជាតិ លើកទី៩ ឆ្នាំ២០២២ នឹងធ្វើប្រារព្ធធ្វើឡើងនៅថ្ងៃអាទិត្យ ទី២៦ ខែមិថុនា ឆ្នាំ២០២២ នៅសាលដំបូលទូក នៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ


ក្រុមចំនួន៩ មកពីសាលាចំនួន៥ ដូចជា CamTech, CADT, ITC, NPIC &NUM នឹងធ្វើការប្រកួតប្រជែង ដើម្បីជ្រើសរើសជើងឯកថ្នាក់ជាតិប្រចាំឆ្នាំ ក្រោមវិញ្ញាសា "រ៉ូបូតយកគប់បាល់ឌីសLagori"។

 

ឆ្នាំនេះ ក្រុមជើងឯកប្រចាំឆ្នាំ២០២២ នឹងតំណាងកម្ពុជា ចូលរួមការប្រកួតរ៉ូបូតថ្នាក់អន្តរជាតិ ABU Robocon 2022 ដោយផ្ទាល់ នៅទីក្រុងញ៉ូវដេលី ប្រទេសឥណ្ឌា។

នេះជាលើកទី៩ហើយ ដែលទូរទស្សន៍ជាតិកម្ពុជា បានរៀបចំព្រឹត្តិការណ៍ប្រកួតរ៉ូបូតធំជាងគេនៅកម្ពុជា ចាប់តាំងពីឆ្នាំ២០១៤មក ក្នុងគោលបំណងលើកកម្ពស់វិស័យបច្ចេកវិទ្យារ៉ូបូត និងស្វ័យប្រវត្តិកម្មនៅកម្ពុជា។

ក្រៅពីការប្រកួត សម្រាប់ឆ្នាំ យើងនឹងបង្កើតពិព័រណ៌បច្ចេកវិទ្យានិងរ៉ូបូត ជាព្រឹត្តិការណ៍អមកម្មវិធី សម្រាប់បើកអោយសាធារណៈចូលទស្សនាដោយសេរី នៅថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២២។

អ្នកណាចង់ទស្សនាផ្ទាល់ដែរ?

#Roboconcambodia #TVK

Facebook: https://www.facebook.com/roboconcambodia/

Telegram: https://t.me/roboconcambodia

IG: https://instagram.com/robocon_camb

 

ព័ត៌មានជាតិ

អត្ថបទទាក់ទង