ព័ត៌មានជាតិ

ស្ថានីយវារីអគ្គិសនីសេសាន ប្រឹងអស់ពីសមត្ថភាព ដើម្បីផ្តល់នូវថាមពលស្អាត ដែលមានស្ថេរភាពជួយទៅដល់ការលើកស្ទួយសេដ្ឋកិច្ចរបស់ប្រទេសកម្ពុជា


នាបច្ចុប្បន្ននេះ រាជរដ្ឋាភិបាលកម្ពុជាសម្រេចបើកទូលាយនូវគោលនយោបាយរាលត្បាតជម្ងឺកូវិត១៩ទូទាំងប្រទេស ដោយគ្រប់ស្ថាប័ន និង ក្រុមហ៊ុនទាំងអស់ឲ្យបើកដំណើរការជាធម្មតា។ ជាសហគ្រាសធំជាងគេក្នុងការផលិតអគ្គិសនី ស្ថានីយវារីអគ្គិសនីសេសានក្រោម២ប្រឹងអស់ពីសមត្ថភាពដើម្បីផ្តល់នូវថាមពលស្អាតដែលមានស្ថេរភាព និងសុវត្ថភាពជួយទៅដល់ការលើកស្ទួយសេដ្ឋកិច្ចរបស់ប្រទេសកម្ពុជា។

ក្នុងខែមេសា គឺជាខែដែលក្ដៅបំផុតនៅក្នុងប្រទេសកម្ពុជា នៅខេត្តស្ទឹងត្រែងមានសីតុណ្ហភាពលើសពី៤០អង្សារ ថ្វីត្បិតតែនៅក្រោមសីតុណ្ហភាពដ៏ក្ដៅបែបនេះ បុគ្គលិកស្ថានីយវារីអគ្គិសនីសេសានក្រោម២ នៅតែបន្តការថែទាំនិងពិនិត្យដំណើរការ ជួសជុលម៉ាស៊ីនយ៉ាងម៉ត់ចត់ជាក់លាក់នៅក្នុងរោងចក្រ។

បុគ្គលិកស្ថានីយវារីអគ្គិសនីសេសានបានប្រាប់អ្នកសារព័ត៌មានថា៖“ក្នុងកំឡុងពេលដែលពិនិត្យថែទាំម៉ាស៊ីនគឺមានការងារជាច្រើន និងមានកិច្ចការងារក្រៅរោងចក្រជាច្រើនទៀត ថ្វីដ្បិតតែសីតុណ្ហភាពខ្ពស់ ពន្លឺព្រះអាទិត្យក្ដៅខ្លាំងពិតមែន ប៉ុន្តែពួកខ្ញុំត្រូវតែបន្តការថែទាំនិងពិនិត្យដំណើរការ ជួសជុលម៉ាស៊ីនដោយមានសណ្ដាប់ធ្នាប់ ហើយត្រូវធានាថាស្ថានីយមានការដំណើរការដោយសុវត្ថិភាពនិងមានស្ថេរភាព ផ្គត់ផ្គង់អគ្គិសនីស្អាតដល់តំបន់ពាណិជ្ជកម្មរាជធានីភ្នំពេញ ខេត្តស្ទឹងត្រែងនិងខេត្តរតនៈគិរីដោយគ្មានការរអាក់រអួល”។

ទំនប់ស្ថានីយវារីអគ្គិសនីសេសានក្រោម២ដែលក្រុមហ៊ុន HuaNeng Group និងThe Royal Group សហការគ្នាសាងសង់នេះមានប្រវែង 6500 ម៉េត្រ។ ដែលមាននាមថាជា “ទំនប់វែងជាងគេនៅទ្វីបអាស៊ី” ។ ម៉ាស៊ីនភ្លើងអាចផ្ទុកបាន៤០ម៉ឺនគីឡូវ៉ាត់ ដែលទំហំផ្ទុកប្រហែលស្មើនឹង១ភាគ៥នៃម៉ាស៊ីនភ្លើងនៅក្នុងប្រទេសកម្ពុជា។  ក្នុងមួយឆ្នាំអាចផ្គត់ផ្គង់ភ្លើងបានទៅដល់១៩.៧ពាន់លានគីឡូវ៉ាត់ក្នុងមួយម៉ោង។

ជាមួយគ្នានោះដែរ បុគ្គលិកស្ថានីយវារីអគ្គិសនីសេសាននិយាយយ៉ាងមុតមាំថា៖ “នាបច្ចុប្បន្ននេះ នៅមិនទាន់ចូលទៅដល់រដូវទឹកឡើងនោះទេ ទន្លេនៅមានសភាពរីង ដូចច្នេះ ជាស្ថានីយវារីអគ្គិសនីដែលអាចផ្ទុកអគ្គិសនីបានច្រើនជាងគេបំផុតនៅប្រទេសកម្ពុជាមួយ វាជាការធានានិងគាំទ្រមួយដ៏រឹងមាំបំផុតនៅកំឡុងពេលទឹករីង ” ។

បើតាមការសង្កេតបានឃើញថា កំណត់ត្រឹម ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២២ ការផ្គត់ផ្គង់អគ្គិសនីរបស់ស្ថានីយវារីអគ្គិសនីសេសាននារដូវកាលទីមួយនៃឆ្នាំ២០២២កើនឡើងដល់ទៅ24.47ភាគរយ ប្រៀបជាមួយរដូវកាលទីមួយនាឆ្នាំ២០២១។  បានធានានូវការផ្គត់ផ្គង់អគ្គិសនីគ្រប់គ្រាន់ដល់ប្រទេសកម្ពុជា ជួយបង្កើននូវថាមពលដល់ការជួយលើស្ទួយសេដ្ឋកិច្ចប្រទេសកម្ពុជានាសម័យកូវិត១៩ផងដែរ ៕

ព័ត៌មានជាតិ

អត្ថបទទាក់ទង