- (ភ្នំពេញ) ៖ ក្រសួងសុខាភិបាលប្រកាសពីការរកឃើញករណីឆ្លងថ្មីជំងឺកូវីដ-១៩ ចំនួន ១៦នាក់ (PCR) សុទ្ធតែជាប្រភេទអូមីក្រុង និងសុទ្ធតែជាករណីឆ្លងក្នុងសហគមន៍,ជាសះស្បើយចំនួន ២០នាក់ និងគ្មានករណីស្លាប់ថ្មីទេ នៅថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២២នេះ។ គួរបញ្ជាក់ថា មកទល់ពេលនេះ កម្ពុជាមានអ្នកឆ្លងជំងឺកូវីដ-១៩សរុបចំនួន ១៣៦,០៧៦នាក់ ,ជាសះស្បើយសរុបចំនួន ១៣២,៧៨៩នាក់ និងករណីស្លាប់សរុបចំនួន ៣,០៥៥នាក់។