ព័ត៌មានជាតិ

ពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែររយៈពេល៣ថ្ងៃ


ភ្នំពេញ)÷ឯកឧត្តម ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានបញ្ជាក់ថា នាឱកាសពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែររយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី១៤-១៦ ខែមេសា ឆ្នាំ២០២២ នៅទូទាំងប្រទេសទទួលបានភ្ញៀវទេសចរសរុបចំនួន ៤ ៥៩០ ៣២៦ នាក់ ក្នុងនោះភ្ញៀវជាតិ ៤ ៥៦១ ៤៧៧ នាក់ និងភ្ញៀវបរទេសផ្ទៃក្នុង ២៨ ៨៤៩ នាក់។ ក្នុងនោះតួលេខប្រចាំថ្ងៃ រួមមាន៖ * ថ្ងៃទី១៖ ភ្ញៀវមានចំនួន ៨៦២ ៨៩៧ នាក់, * ថ្ងៃទី២៖ ភ្ញៀវមានចំនួន ១ ៥៧៩ ២៥១ នាក់, * ថ្ងៃទី៣៖ ភ្ញៀវមានចំនួន ២ ១៤៨ ១៧៨ នាក់។
គោលដៅទេសចរណ៍សំខាន់ៗរយៈពេល ០៣ថ្ងៃនេះ រួមមាន៖
* ខេត្តបាត់ដំបង ៥៦៥ ៦១៨ នាក់
* ខេត្តកំពង់ចាម ៥១៤ ៤៤៧ នាក់
* ខេត្តសៀមរាប ៤០០ ៥៩១ នាក់
* ខេត្តបន្ទាយមានជ័យ ៣៨៨ ២៧៣ នាក់
* ខេត្តព្រៃវែង ៣៨២ ៨៦៧ នាក់
* ខេត្តកំពង់ស្ពឺ ៣៣១ ៨០៩ នាក់
* ខេត្តពោធិ៍សាត់ ២៩៨ ០៣៧ នាក់
* ខេត្តកំពង់ឆ្នាំង ២៧៥ ៤០០ នាក់
* ខេត្តកំពត ២៥៤ ២៧០ នាក់
* ខេត្តព្រះសីហនុ ២៣២ ២៦៤ នាក់
* រាជធានីភ្នំពេញ ២២២ ២២០ នាក់

ព័ត៌មានជាតិ

អត្ថបទទាក់ទង