ព័ត៌មានជាតិ

ក្នុងឱកាសដ៏ប្រសើរថ្លៃថ្លា នៃការត្រៀមទទួលអំណរសាទរ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ប


ក្នុងឱកាសដ៏ប្រសើរថ្លៃថ្លា នៃការត្រៀមទទួលអំណរសាទរក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦ គ.ស ២០២២ ដែលនឹងឈានមកនាពេលឆាប់ៗខាងមុខនេះ ឯកឧត្តម ឈិន កេតនា ទីប្រឹក្សារាជរដ្ឋាភិបាល អនុប្រធានអចិន្ត្រៃយ៍ និងជាអគ្គលេខាធិការនៃគណៈកម្មាធិការជាតិរៀបចំបុណ្យជាតិអន្តរជាតិ ព្រមទាំងឯកឧត្តម លោកជំទាវ ជាអគ្គលេខាធិការរង ថ្នាក់ដឹកនាំ មន្ត្រីរាជការក្រោមឱវាទ បានយាងនិមន្ត សម្ដេចព្រះពោធិវង្ស អំ លឹមហេង សម្តេចព្រះសង្ឃនាយករងទី១ នៃព្រះរាជាណាចក្រកម្ពុជា ព្រមទាំងព្រះមន្រ្តីសង្ឃ ដើម្បីសូត្រមន្ត ចម្រើនព្រះបរិត្ត ជម្រុះនូវឧបទ្រពចង្រៃ ក្នុងឆ្នាំចាស់ និងទទួលនូវពរជ័យសេរីមង្គលពីទេវតាឆ្នាំ្មថ្មី ព្រមទាំងបានចែកជូននូវអំណោយដល់ប្រជាពលរដ្ឋ ក្នុងមូលដ្ឋាននៃខណ្ឌដូនពេញ រាជធានីភ្នំពេញ ។

អត្ថបទ សុខ ពេជ្ររតនា

រូបភាព សៀង កុសល

 

ព័ត៌មានជាតិ

អត្ថបទទាក់ទង