ព័ត៌មានជាតិ

ឯកឧត្តម ឃឹម វុទ្ធី អគ្គនាយកទូរទស្សន៍ជាតិកម្ពុជា បានដឹកនាំឯកឧត្តម លោកជំទាវ លោក លោកស្រី ជាអគ្គនាយករង ប្រធាននាយកដ្ឋានចំណុះអគ្គនាយកដ្ឋានទូរទស្សន៍ជាតិកម្ពុជា អញ្ជើញចូលជួប ឯកឧត្តម ខៀវ កាញារីទ្ធ


នៅព្រឹកថ្ងៃទី ១១ ខែមេសា ឆ្នាំ ២០២២ ឯកឧត្តម ឃឹម វុទ្ធី អគ្គនាយកទូរទស្សន៍ជាតិកម្ពុជា បានដឹកនាំឯកឧត្តម លោកជំទាវ លោក លោកស្រី ជាអគ្គនាយករង ប្រធាននាយកដ្ឋានចំណុះអគ្គនាយកដ្ឋានទូរទស្សន៍ជាតិកម្ពុជា អញ្ជើញចូលជួប ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន ដើម្បីជូនពរឯកឧត្តមរដ្ឋមន្ត្រី ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរដែលនឹងឈានចូលមកដល់នាពេលដ៏ខ្លីខាងមុខនេះ។

ក្នុងឱកាសប្រកបដោយមហានក្ខត្តឫក្ស នៃពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ឆ្នាំខាល ចត្វាស័ក ពុទ្ធស័ករាជ ២៥៦៦ គ្រិស្ដសករាជ ២០២២ ឯកឧត្តម ឃឹម វុទ្ធី ក្នុងនាមថ្នាក់ដឹកនាំ និងមន្ត្រីរាជការ នៃអគ្គនាយកដ្ឋានទូរទស្សន៍ជាតិកម្ពុជាសូមបួងសួងដល់វត្ថុសក្តិសិទ្ធិទាំងឡាយក្នុងលោក គុណព្រះរតនត្រ័យកែវទាំង៣ និងទសបារមីទេវតាឆ្នាំថ្មី ព្រះនាមកិរិណីទេវី សូមប្រោសប្រទាននូវសព្ទសាធុការពរដ៏បវរមហាប្រសើរ ជូនចំពោះ ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន និងលោកជំទាវ សូមប្រកបដោយសុខភាពល្អបរិបូរណ៍ កម្លាំងកាយមាំមួន ជន្មាយុយឺនយូរ សម្រេចបានជោគជ័យថ្មីៗថែមទៀត ក្នុងការដឹកនាំវិស័យព័ត៌មានឱ្យមានការរីកចំរើនទៅមុខឥតឈប់ឈរ។

 

ព័ត៌មានជាតិ

អត្ថបទទាក់ទង