ព័ត៌មានជាតិ

ឈានចូលដល់ថ្ងៃទី២ នៃកិច្ចប្រជុំគណៈកម្មាធិការ កណ្តាលសហភាពសហព័ន្ធយុវជនកម្ពុជា អង្គប្រជុំនឹងស្តាប់របាយការណ៍ និងបទបង្ហាញពីក្រុមពិភាក្សាទាំង៣ ព្រមទាំងធ្វើការអនុម័តលើរបៀបវារៈមួយចំនួនបន្តទៀត


ឈានចូលដល់ថ្ងៃទី២ នៃកិច្ចប្រជុំគណៈកម្មាធិការកណ្តាលសហភាពសហព័ន្ធយុវជនកម្ពុជា អង្គប្រជុំនឹងស្តាប់របាយការណ៍ និងបទបង្ហាញពីក្រុមពិភាក្សាទាំង៣ ព្រមទាំងធ្វើការអនុម័តលើរបៀបវារៈមួយចំនួនបន្តទៀត។ បន្ទាប់ពីទទួលបានការចែករំលែក ផ្លាស់ប្តូរ យោបល់យ៉ាងផុសផុលពីសំណាក់សមាជិក សមាជិកានៃកិច្ចប្រជុំទាំងអស់កាលពីមិ្សលមិញ តំណាងក្រុមកិច្ចពិភាក្សាទាំងបីបានឡើងធ្វើបទបង្ហាញពីលទ្ធិផលនៃកិច្ចពិភាក្សារបស់ខ្លួន នៅក្នុងកិច្ចប្រជុំពេញអង្គនាព្រឹកនេះ ដើម្បីធ្វើការពិនិត្យ និងសម្រេច។

សូមរំឭកឡើងវិញថាប្រធានបទទាំង៣ ដែលបានដាក់ចេញឡើង គ្របដណ្តប់លើទិដ្ឋភាពការពង្រឹងរចនាសម្ព័ន្ធ ការកៀរគរសមាជិក និងការជំរុញស្មារតីយុវជនក្នុងបុព្វហេតុជាតិ ដោយផ្សារភ្ជាប់ទៅនឹងការអភិវឌ្ឍអនាគតប្រកបដោយចីរភាព។

ខេត្តសៀមរាប ថ្ងៃទី២០ ខែមិនា ឆ្នាំ២០២២

 

ព័ត៌មានជាតិ

អត្ថបទទាក់ទង