(កីឡា)៖ក្រុម Atletico Madrid ត្រូវបានគេរាយការណ៍មកថា បានព្យាយាមក្នុងការផ្លាស់យកខ្សែប្រយុទ្ធតំបន់កណ្តាល របស់ក្រុមតោខៀវគឺ Romelu Lukaku សម្រាប់ទីផ្សាដោះដូរនារដូវកាលនេះ ។
កីឡាករអាយុ ២៨ឆ្នាំ រកបាន ១១គ្រាប់ បញ្ចូនបាល់ឲ្យមិត្តរួមក្រុម ផ្តាច់ទីបាន ២លើក ក្នុងចំណោមការបង្ហាញខ្លួនលេង ៣៣លើក ក្រោយការចាកចេញពី Inter Milan កាលពីដូវកាលមុន ។
សារព័ត៌មាន Fichajes បានចុះថា Atletico កំពុងចាប់អារម្មណ៍កីឡាករខាងលើ ស្របពេលដែល ក្រុមជើង ខ្លាំងនេះ ត្រៀមនឹងការចែកផ្លូវ ជាមួយ Luis Suarez និង Joao Felix នារដូវកាលនេះ ៕