ព័ត៌មានកីឡា

Bayern Munich ចង់បាន Haaland មកជំនួសតំណែង Lewandowski


(កីឡា)៖ ក្រុម Bayern Munich បានដាក់ខ្លួនចូលរួមប្រកួតប្រជែងចុះហត្ថលេខាយក Erling Braut Haaland ពីក្រុម Dortmund ប្រសិនបើកីឡាករខ្សែប្រយុទ្ធ Robert Lewandowski ដ៏មុតស្រួចរបស់ពួកគេ ចាកចេញ។

កីឡាករសញ្ជាតិន័រវ៉េស រូបនេះ បច្ចុប្បន្នកំពុងមានទំនាក់ទំនង​ជាមួយក្រុមនៅតំបន់អឺរ៉ុបដូចជា Manchester City និង Real Madrid ហើយសាមីខ្លួនរំពឹងថានឹងចាកចេញពីទឹកដី អាល្លឺម៉ង់នារដូវកាលនេះ ។

សារព័ត៌មាន Fichajes ចុះថា Bayern Munich កំពុងត្រៀមការផ្លាស់ប្តូរដ៏មានសក្តានុពលមួយ​ ក្នុងករណីដែលខ្សែប្រយុទ្ធពួកគេចាកចេញ ៕

ព័ត៌មានកីឡា

អត្ថបទទាក់ទង

អត្ថបទថ្មី