ព័ត៌មានកីឡា

គ្រូ U23 វៀតណាមលើកឡើងពីផលលំបាកក្រោយឈ្នះ ថៃ 1-0


កីឡា៖ គ្រូបង្វឹក ឌីញជាណាម (Đinh Thế Nam) របស់វៀតណាម U23 បានលើកឡើងថា ការប្រកួត​ជា មួយថៃយប់នេះជាការប្រកួតដ៏លំបាកមួយ នៅពេលដែលក្រុមមានកីឡាករ តែ ១៦នាក់ប៉ុណ្ណោះ ។
ឌីញជាណាម (Đinh Thế Nam) បានលើកឡើងថា «ក្រោយឈ្នះថៃ 1-0 យើងសប្បាយចិត្តបន្តិច ការប្រកួត នេះ​លំបាកខ្លាំងណាស់ ។ ជាមួយជ័យជម្នះនេះ ខ្ញុំចង់និយាយអំពីបច្ចេកទេស ដោយសារតែកីឡាករ​របស់យើង មានបញ្ហារបួស និងជំងឺ តែក្រុមលេងដោយស្មារតីខ្ពស់ បូករួមសំណាងបន្តិច ។ សម្រាប់ថៃ ប្រកួតនេះ គេលេង បានល្អ និងបានបង្កើតឱកាសបានច្រើន ។» ។

មុនការប្រកួតប៉ុន្មានម៉ោង U23 វៀតណាមអាចដកដង្ហើមបានយ៉ាងរលូន ក៏ព្រោះតែកីឡាករបន្ថែមរបស់គេ ៦នាក់​មកដល់កម្ពុជា​ទាន់ពេលវេលា ។ ក្នុងចំណោមកីឡាករ ៦នាក់នោះ មាន Bao Toan, Thanh Nhan, Tien Dat ត្រូវបានគ្រូបង្វឹក ឌីញជាណាម (Đinh Thế Nam) បានដាក់ឲ្យលេង ។ កីឡាករខាងលើនេះ បានធ្វើដំណើរតាមរយៈរថយន្តក្រុង ពេញមួយ យប់ ដោយធ្វើដំណើរ ៣០០គីឡូម៉ែត្រ ពីទីក្រុងហូជីមិញ មកកាន់រាជធានីភ្នំពេញ ។

ព័ត៌មានកីឡា

អត្ថបទទាក់ទង

អត្ថបទថ្មី