ព័ត៌មានជាតិ

ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្ត្រី ក្រសួងព័ត៌មាន និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានស្រុកកោះសូទិន ខេត្តកំពង់ចាម បាននាំយកនូវ ម៉ូតូ​ស៊េរីថ្មី ចំនួន៨ គ្រឿង និង ថវិកា ប្រគល់ជូន នៅព្រឹកថ្ងៃទី២២ ខែកុម្ភ: ឆ្នាំ២០២២ នាសាលា ស្រុកកោះសូទិន ។


សិស្សពូកែនិទ្ទេស A ប្រឡងជាប់ មធ្យមសិក្សាទុតិយភូមិឆ្នាំសិក្សា២០២០-២០២១ ចំនួន ៨ នាក់ ប្រចាំ ស្រុកកោះសូទិន ត្រូវបាន ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្ត្រី ក្រសួងព័ត៌មាន និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានស្រុកកោះសូទិន ខេត្តកំពង់ចាម និងលោកជំទាវ រួមដំណើរដោយ ឯកឧត្តម លោក ជំទាវ ជារដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ អគ្គនាយក និងសប្បុរសជន បាននាំយកនូវ ម៉ូតូ​ស៊េរីថ្មី ចំនួន៨ គ្រឿង និង ថវិកា ប្រគល់ជូន នៅព្រឹកថ្ងៃទី២២ ខែកុម្ភ: ឆ្នាំ២០២២ នាសាលា ស្រុកកោះសូទិន ។

សម្រាប់និទ្ទេស A ចំនួន 8 នាក់ស្រី 4 នាក់មកពី វិទ្យាល័យជីហែ ៤ នាក់ វិទ្យាល័យកោះសូទិន2 នាក់ វិទ្យាល័យមហាលាភ2 នាក់ ដោយក្នុងម្នាក់ៗទទួល បាន ម៉ូតូស៊េរីថ្មី ១ គ្រឿង និងថវិកា១០ ម៉ឺនរៀល អាណាព្យាបាលសិស្ស ទាំង ៨ នាក់ ក្នុងម្នាក់ៗ ៥ ម៉ឺនរៀល ។ ចំពោះ សិស្សចូលរួមក្នុងកម្មវិធី មានចំនួន ១០០ នាក់ ក្នុងម្នាក់ ២ ម៉ឺនរៀល នាយកសាលា ៣ នាក់ ក្នុងម្នាក់ ១០ ម៉ឺនរៀល លោក គ្រូ អ្នកគ្រូ ៣៥ នាក់ ក្នុងម្នាក់ ១០ ម៉ឺនរៀល សាលាស្រុក កោះសូទិន ១ លាន រៀល និងកងកំលាំងនគរបាល យោធា អាវុធហត្ថស្រុកកោះសូទិន ក៏ទទួល បាន ថវិកា ពី ឯកឧត្តម ខៀវ កាញារីទ្ធ ផងដែរ។

អំណោយជាម៉ូតូទាំង ៨ គ្រឿងនេះ គឺជាការចូលរួមជួយ ឧបត្តម្ភពី ថ្នាក់ដឹកនាំ ក្រសួងព័ត៌មាន ក្នុងនោះរួមមាន ឯកឧត្តម លី វ៉ាន់ហុង ម៉ូតូ ២ គ្រឿង ឯកឧត្តម ហួត ឃាងវេង ១ គ្រឿង ឯកឧត្តម សុខ ប្រសិទ្ធិ ១ គ្រឿង ឯកឧត្តម អ៊ុក សំរេច ១ គ្រឿង ឯកឧត្តម ស៊ូនី វង្សវិសិដ្ឋ ១ គ្រឿង ឯកឧត្តម ផុស សុវណ្ណ ១ គ្រឿង និង ឯកឧត្តម ឃឹម វុទ្ធី ម៉ូតូ ១ គ្រឿង ។

នៅឆ្នាំសិក្សា 2020- 2021 សិស្សថ្នាក់ទី 12 ទាំង 4 វិទ្យាល័យ មានចំនួន សរុប 341 នាក់ស្រី - 200 នាក់ បេក្ខជនដែលបានដាក់ ពាក្យប្រឡង សញ្ញាប មធ្យមសិក្សា ទុត៏យភូមិ ថ្ងៃទី27-28 ខែធ្នូ ឆ្នាំ 2021 មានចំនួន 341 នាក់ស្រី 200 នាក់ ហើយបានទទួលលទ្ធផល ប្រឡងជាប់ចំនួន 216 នាក់ស្រី 132 នាក់ ស្មើនឹង 63,34 ភាគរយ ក្នុងនោះមាន និទ្ទេសA 8 នាក់ ស្រី 4 នាក់ និទ្ទេសB 13 នាក់ និទ្ទេស C 35 នាក់ និទ្ទេសD 74 នាក់ និទ្ទេស E 86 នាក់ ហើយបេក្ខជន ធ្លាក់ និងមិនប្រឡងចំនួន 125 នាក់ស្រី ៕

ព័ត៌មានជាតិ

អត្ថបទទាក់ទង