ព័ត៌មានជាតិ

លោកជំទាវ ឱ វណ្ណឌីន បានអញ្ជើញចុះពិនិត្យមើល ដំណើរការចាក់វ៉ាក់សាំងកូវីដ-១៩ ចំនួន២ទីតាំងបន្ថែមទៀតដែលស្ថិតនៅក្នុងខេត្តត្បូងឃ្


នៅព្រឹកថ្ងៃទី ០៧ ខែកុម្ភៈ ឆ្នាំ២០២២ លោកជំទាវ ឱ វណ្ណឌីន រដ្ឋលេខាធិការក្រសួងសុខាភិបាល និងជាប្រធានគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ-១៩ ក្នុងក្របខណ្ឌទូទាំងប្រទេស អមដំណើរដោយក្រុមការងារក្រសួងសុខាភិបាល បានអញ្ជើញចុះពិនិត្យមើលដំណើរការចាក់វ៉ាក់សាំងកូវីដ-១៩ ចំនួន២ទីតាំងបន្ថែមទៀតដែលស្ថិតនៅក្នុងខេត្តត្បូងឃ្មុំ ។

ទីតាំងដែលលោកជំទាវ ឱ វណ្ណឌីន ចុះពិនិត្យមើលរួមមាន៖

១.ការិយាល័យសុខាភិបាលស្រុកប្រតិបិត្តអូររាំងឪ

២.មណ្ឌលសុខភាព ជប់

ក្នុងឱកាសនោះលោកជំទាវបន្តក្រើនរំលឹកទៅដល់ប្រជាពលរដ្ឋ ត្រូវតែរួសរាន់ទៅទទួលយកនូវការចាក់វ៉ាក់សាំងឲ្យបានគ្រប់ៗគ្នា នៅតាមទីតាំងនិងមូលដ្ឋានសុខាភិបាលតែម្ដង។ មួយវិញទៀតលោកជំទាវ ឱ វណ្ណឌីន បានជម្រាបជូនដល់ប្រជាពលរដ្ឋនូវជំងឺកូវីដ-១៩ ជាពិសេសវីរុសបំប្លែងថ្មី អូមីក្រុង ដែលកំពង់រីករាលដាលនៅបណ្តាប្រទេសនានាក្នុងពិភពលោកក៏ដូចនៅក្នុងប្រទេសកម្ពុជាផងដែរ។ លោកជំទាវ បានបន្តផ្តាំផ្ញើរអោយប្រជាពលរដ្ឋចូលរួមថែរក្សាអនាម័យអោយបានគ្រប់ៗគ្នា ក៏ដូចជាពាក្យស្លោក «៣កុំ ៣ការពារ» បូករួមជាមួយការចាក់វ៉ាក់សាំងឱ្យបានគ្រប់ចំនួនដូសផងដែរ។

 

ព័ត៌មានជាតិ

អត្ថបទទាក់ទង