ព័ត៌មានជាតិ

ឯកឧត្តម វ៉ី សំណាង អភិបាលខេត្តកំពង់ស្ពឺ បានប្រគល់ម៉ូតូដល់បេក្ខជននិទ្ទេស A ចំនួន៣៣នាក់


ព្រឹកថ្ងៃទី២៤ ខែមករា ឆ្នាំ២០២២ ឯកឧត្តម វ៉ី សំណាង អភិបាលខេត្តកំពង់ស្ពឺ បានប្រគល់ម៉ូតូដល់បេក្ខជននិទ្ទេស A ចំនួន៣៣នាក់ ដែលបានប្រឡងជាប់សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ នាសម័យប្រឡង ២៧ ធ្នូ ២០២១។ សូមបញ្ជាក់ជូនផងដែរថា តាមលទ្ធផលដែលប្រកាសដោយក្រសួងអប់រំ យុវជន និង កីឡា សម្រាប់ខេត្តកំពង់ស្ពឺ មានបេក្ខជនបានដាក់ពាក្យសុំប្រឡងចំនួន ៤,៥៥៥នាក់ ក្នុងនោះទទួលបាននិទ្ទេស A ចំនួន ៣៣នាក់ និទ្ទេស B ចំនួន ១៥៣នាក់ និទ្ទេស C ចំនួន ៤៥៦នាក់ និទ្ទេស D ចំនួន ៩៨៥នាក់ និទ្ទេស E ចំនួន ១៣៥២នាក់។

ព័ត៌មានជាតិ

អត្ថបទទាក់ទង