ព័ត៌មានជាតិ

ថ្ងៃនេះកម្ពុជាមិនមានអ្នកស្លាប់ ដោយសារជំងឺកូវីដ១៩ ចំណែកអ្នកឆ្លងថ្មី១៥នាក់ (ករណីនាំចូល១២នាក់ និងឆ្លងសហគមន៍៣នាក់ ជាប្រភេទអូមីក្រុង), ជាសះស្បើយ៩នាក់


(ភ្នំពេញ)៖ ក្រសួងសុខាភិបាល នៅថ្ងៃទី១០ ខែមករា ឆ្នាំ២០២២នេះ បានចេញសេចក្តីប្រកាសព័ត៌មានថា នៅថ្ងៃនេះមិនមានអ្នកស្លាប់ដោយសារជំងឺកូវីដ១៩នោះទេ រយៈពេល៦ថ្ងៃជាប់គ្នាហើយ ចាប់ពីតាំងពីថ្ងៃទី៥ ខែមករាមក កម្ពុជាមិនមានអ្នកស្លាប់ដោយជំងឺកូវីដ១៩នោះទេ ខណៈថ្ងៃនេះរកឃើញអ្នកឆ្លងកូវីដថ្មីចំនួន១៥នាក់ ក្នុងនោះករណីនាំចូលចំនួន១២នាក់ប្រភេទអូមីក្រុង និងឆ្លងក្នុងសហគមន៍ប្រភេទអូមីក្រុង ៣នាក់, អ្នកជំងឺចំនួន៩នាក់ជាសះស្បើយ។ សូមជម្រាបថា គិតត្រឹមការប្រកាសរបស់ក្រសួងសុខាភិបាលថ្ងៃទី១០ ខែមករា ឆ្នាំ២០២២ កម្ពុជារកឃើញអ្នកឆ្លងជំងឺកូវីដ១៩៖ សរុបចំនួន ១២០,៦៣៦នាក់, អ្នកជាសះស្បើយសរុបចំនួន១១៧,០២៣នាក់, ស្លាប់សរុបចំនួន៣,០១៥នាក់

ព័ត៌មានជាតិ

អត្ថបទទាក់ទង