នៅព្រឹកថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២១ ឯកឧត្តម រដ្ឋមន្រ្តី ខៀវ កាញារីទ្ធ បានដឹកនាំប្រតិភូក្រសួងព័ត៌មាន អញ្ជើញចូលរួម ក្នុងពិធីផ្សព្វផ្សាយ ដាក់ឱ្យអនុវត្តនូវឯកសារ «ក្របខណ្ឌយុទ្ធសាស្ត្រ និងកម្មវិធីស្ដារ និងជំរុញកំណើនសេដ្ឋ កិច្ច កម្ពុជា ក្នុងការរស់នៅជាមួយកូវីដ-១៩ តាមគន្លងប្រក្រតីភាពថ្មី សម្រាប់ឆ្នាំ ២០២១-២០២៣»តាមប្រពន្ធ័វីដេអូZoom ក្រោមអធិបតីភាព ឯកឧត្តម អគ្គបណ្ឌិត សភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញ វត្ថុ ជាប្រធានគណៈកម្មាធិការគោលនយោបាយ សេដ្ឋកិច្ច និងហិរញ្ញវត្ថុ ។
ពិធីនេះក៏មានការអញ្ជើញចូលរួមពីសំណាក់ក្រសួង-ស្ថាប័នពាក់ព័ន្ធ តំណាង ស្ថានទូត ដៃគូអភិវឌ្ឍ ន៍ និងសមាគមធុរកិច្ច ដែលជាតំណាងវិស័យឯកជន ផង ដែរ ។
តាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បាន អោយដឹងថាក្រៅពីការដាក់ឱ្យអនុវត្តជាផ្លូវការនូវ ក្របខណ្ឌយុទ្ធសាស្ត្រ និងកម្ម វិធីស្តារ និងជំរុញកំណើនសេដ្ឋកិច្ចកម្ពុជានេះ, គឺប្រព្រឹត្តឡើង ក្នុង គោល បំណង ពន្យល់ និងផ្សព្វផ្សាយជូនដល់សាធារណជន អំពីយុទ្ធសាស្ត និងវិធានការគោល នយោបាយជាក់លាក់ របស់រាជរដ្ឋាភិបាលកម្ពុជា នៅក្នុងការស្តារនិងជំរុញ កំណើន សេដ្ឋកិច្ច កម្ពុជា ក្នុងពេលចំពោះមុខ និងរយៈពេលមធ្យម ឱ្យត្រឡប់ ទៅកំណើនសក្តានុពល និងពង្រឹងភាពធន់សម្រាប់ការ អភិវឌ្ឍសង្គម-សេដ្ឋកិច្ច ប្រកបដោយចីរភាព និងបរិយាប័ន្ន ក្នុងរយៈពេលវែង ៕