ព័ត៌មានជាតិ

ឯកឧត្តម ខៀវ កាញារីទ្ធ បើកវគ្គបណ្តុះបណ្តាល ស្តីពីការយល់ដឹង អំពីច្បាប់សហលក្ខន្តិកៈមន្រ្តីរាជការស៊ីវិល និងរចនាសម្ព័ន្ធរបស់ ក្រសួងព័ត៌មាន សម្រាប់មន្រ្តីក្របខ័ណ្ឌថ្មី ឆ្នាំ២០២១


វគ្គបណ្តុះបណ្តាលស្តីពីការយល់ដឹងអំពីច្បាប់ សហលក្ខន្តិកៈមន្រ្តីរាជការ ស៊ីវិល និងរចនាសម្ព័ន្ធរបស់ក្រសួងព័ត៌មាន សម្រាប់មន្រ្តីក្របខ័ណ្ឌថ្មីឆ្នាំ២០២១ បានប្រារព្ធធ្វើឡើងនៅព្រឹកថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២១ នាសាលប្រជុំសត្យាក្រសួង ព័ត៌មាន ក្រោមវត្តមានអញ្ជើញជាអធិបតី ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្ត្រី ក្រសួងព័ត៌មាន ។

ឯកឧត្តម ស៊ូនី វង្សវិសិដ្ឋ រដ្ឋលេខាធិការ និងជាប្រធានក្រុមការងារបណ្តុះ បណ្តាលធនធនាមនុស្ស នៃក្រសួងព័ត៌មាន បានធ្វើរបាយការណ៏ជម្រាបជូនថា វគ្គបណ្តុះបណ្តាលស្តីពី ការយល់ដឹងអំពីច្បាប់ សហលក្ខន្តិកៈមន្រ្តីរាជការស៊ីវិល និងរចនាសម្ព័ន្ធរបស់ក្រសួងព័ត៌មានសម្រាប់មន្រ្តីក្របខ័ណ្ឌថ្មីឆ្នាំ២០២១ ធ្វើឡើង ក្នុងគោលបំណង ផ្តល់ការយល់ដឹង និងបទពិសោធន៏ល្អៗ ដល់សិក្ខាកាម ដែល ជាមន្រ្តីក្របខ័ណ្ឌថ្មី និងមន្រ្តីដែលកំពុងបំរើការងារក្នុង អគ្គនាយកដ្ឋានទាំង៥ មួយចំនួន ដែលមានបំណងផ្តល់ការយល់ដឹងបន្ថែមបានច្បាស់លាស់អំពីច្បាប់ ការងាររបស់មន្រ្តីរាជការស៊ីវិល បែបបទក្នុងការអនុវត្តការងារជាក់ស្តែង និងការ ងារសំខាន់ៗ របស់ក្រសួងព័ត៌មាន ទុកជាចំណេះដឹងសំរាប់ពេល បំពេញ ការ ងារ។

វគ្គបណ្តុះបណ្តាលនេះ ត្រូវបានរៀបចំឡើងរយ:ពេលពេញមួយថ្ងៃ ដោយ មានការស្តាប់បទបង្ហាញពីថ្នាក់ដឹកនាំក្រសួងព័ត៌មាន មួយចំនួន ហើយក្រៅពី កម្មវិធីខាងលើ នឹងមានកម្មវិធីទស្សនៈកិច្ចសិក្សា ដោយផ្ទាល់នៅតាមអគ្គនាយក ដ្ឋានទាំង៥ និងApp របស់ក្រសួង ដើម្បីអោយសិក្ខាកាមអាចស្វែងយល់អំពីភារ កិច្ចនិងរបៀបរបបការងារ នៅក្នុងស្ថាប័នចំណុះក្រសួងសំខាន់ៗទាំងនេះ ដែល កម្មវិធី និងពេលវេលានឹងត្រូវកំណត់ដោយស្ថាប័ននីមួយៗ ក្រោមការសម្រប សម្រួលដោយនាយកដ្ឋានបុគ្គលិក។

ឯកឧត្តម រដ្ឋមន្រ្តី ខៀវ កាញារីទ្ធ បានសំដែងនូវការស្វាគមន៏ចំពោះ មន្រ្តី ក្របខ័ណ្ឌថ្មី នៃក្រសួងព័ត៌មាន ចំនួន ២៤ រូប ដែលទើបប្រឡងជាប់ ហើយមន្រ្តី ទាំងនេះ គឺជាគ្រួសារព័ត៌មាន ទោះបីជានៅ អគ្គនាយកដ្ឋានផ្សេងគ្នាក៏ដោយ តែ ជាបងប្អូនជាមួយគ្នា ក្នុងអារម្មណ៏ធ្វើការងារសម្រាប់ក្រសួងព័ត៌មានតែមួយ ។

ដូច្នេះ អ្វីដែលសំខាន់គឺការចែករំលែកចំណេះដឹង និងបទពិសោធន៏ជា មួយគ្នា ការរួមសហការសាមគ្គីគ្នា ពិសេសការងារព័ត៌មាន គឺមានចំនួនច្រើន ដែលត្រូវយកនៅទូទាំងប្រទេស និងតាមបណ្តាស្ថាប័ន អង្គការ សង្គមស៊ីវិល នានាជាច្រើន រួមទាំង ព័ត៌មានអន្តរជាតិ ថែមទៀតផងដែរ ។ ឯកឧត្តម រដ្ឋមន្រ្តី បានជម្រាបថា អ្វីដែលសំខាន់ដែលមន្រ្តីថ្មីត្រូវមានការយល់ដឹងនោះ គឺអ្វីទៅ ដែលជាសិទ្ធិរបស់មន្រ្តីរាជការ ព្រោះមានបែបបទជាច្រើន ត្រូវដឹង និងទាមទារ ត្រូវរៀនអំពីច្បាប់សហលក្ខន្តិកៈមន្រ្តីរាជការស៊ីវិល ពិសេសមន្រ្តីរាជការ ត្រូវតែ មានវិន័យ ជាការសំខាន់ណាស់។ ទន្ទឹមនេះ ត្រូវមានទំនាក់ទំនងល្អជាមួយគ្រប់ ផ្នែក ទាំងក្នុងនិងក្រៅ ព្រោះមានកិច្ចការងារជាច្រើនដែលត្រូវធ្វើ ពិសេសមន្រ្តី រាជការ ដែលប្រឡងចូលក្របខ័ណ្ឌក្រសួងព័ត៌មាន ត្រូវរៀនអោយចេះភាសានូវ បរទេសយ៉ាងតិចក៏ ១ ភាសាដែរ ព្រោះមានកិច្ចការជាច្រើនណាស់ ត្រូវធ្វើទំនាក់ ទំនង។ ទន្ទឹមនេះ ការពង្រឹងសមត្ថភាព ចំណេះដឹងផ្នែក បច្ចេកវិទ្យា គឺសំខាន់ សម្រាប់អនាគតល្អ របស់ខ្លួនឯងម្នាក់ៗ ។

សិក្ខាកាមចូលរួមនាឱកាសនេះ សរុបចំនួន៧៥ រូប ស្រី២៩ រូប ដែលក្នុង នោះរួមមាន៖

-មន្រ្តីក្របខ័ណ្ឌថ្មី ឆ្នាំ២០២១ មានចំនួន ២៤ រូប ស្រី១០ រូប

-មន្រ្តីនៃអគ្គនាយកដ្ឋានព័ត៌មាន និងសោតទស្សន៍ចំនួន១០ រូប

-មន្រ្តីនៃអគ្គនាយកដ្ឋានរដ្ឋបាល និងហិរញ្ញវត្ថុ ចំនួន ១១រូប

-មន្រ្តីនៃអគ្គនាយកដ្ឋានទូរទស្សន៍ជាតិកម្ពុជា TVK ចំនួន១០ រូប

-មន្រ្តីនៃអគ្គនាយកដ្ឋានវិទ្យុជាតិកម្ពុជា ១០ រូប

-មន្រ្តីនៃអគ្គនាយកដ្ឋាន ទីភ្នាក់ងារសារព័ត៌មានកម្ពុជា AKP ១០រូប

នៅក្នុងឱកាសនៃអង្គសិក្ខាសាលានេះដែរ ក៏មានការធ្វើ -បទបង្ហាញ អំពី ច្បាប់សហលក្ខន្តិកៈមន្រ្តីរាជការស៊ីវិល ដោយ ឯកឧត្តម ប៊ុត បូវុត រដ្ឋលេខាធិ ការ ក្រសួងព័ត៌មាន ។

-បទបង្ហាញ អំពីរចនាសម្ព័ន្ធដឹកនាំ ក្រសួងព័ត៌មាន ដោយ ឯកឧត្តម កឹម គុណវឌ្ឍន៍ រដ្ឋលេខាធិការក្រសួងព័ត៌មាន ។

-បទបង្ហាញអំពីការងារទំនាក់ទំនងអន្តរជាតិ (ដែលក្នុងនោះមាន ការងារ ASEAN និង AIBD) ដោយ ឯកឧត្តម ហាស់ សំអាត អនុរដ្ឋលេខាធិការ ក្រសួង ព័ត៌មាន។

-បទបង្ហាញ អំពីរ៉ូបូត និងការងារ ABU ដោយ ឯកឧត្តម ប៉ាង ណាត ទីប្រឹក្សាក្រសួងព័ត៌មាន និងជាអគ្គនាយករង ទូរទស្សន៏ជាតិកម្ពុជា ។

និងជាចុងក្រោយការធ្វើ-បទបង្ហាញ អំពីបែបបទការងារដោយ ឯកឧត្តម ប៉ែត ពីសី ទីប្រឹក្សាក្រសួង និងជាប្រធាននាយកដ្ឋានបុគ្គលិក នៃក្រសួងព័ត៌មាន ៕

 

ព័ត៌មានជាតិ

អត្ថបទទាក់ទង