ព័ត៌មានជាតិ

ឯកឧត្តម ឃឹម វុទ្ធី អគ្គនាយក នៃអគ្គនាយកដ្ឋាន ទូរទស្សន៍ជាតិកម្ពុជា តាងនាម ថ្នាក់ដឹកនាំ និងមន្ត្រីរាជការក្រោមឱវាទ សូមចូលរួមអបអរសាទរដោយស្មោះអស់ពីដួងចិត្តជូនចំពោះឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន


ឯកឧត្តម ឃឹម វុទ្ធី អគ្គនាយក នៃអគ្គនាយកដ្ឋានទូរទស្សន៍ជាតិកម្ពុជា តាងនាម ថ្នាក់ដឹកនាំ និងមន្ត្រីរាជការក្រោមឱវាទ សូមចូលរួមអបអរសាទរដោយស្មោះអស់ពីដួងចិត្តជូនចំពោះឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន ក្នុងឱកាសដែល ឯកឧត្តម ទទួលបាន "រង្វាន់សមិទ្ធិផលប្រចាំជីវិត" ពីវិទ្យាស្ថាន Asia-Pacific Institute for Broadcasting Development - AIBD នៃ UNESCO តាំងនៅប្រទេសម៉ាឡេស៊ី នៅថ្ងៃទី ៩ ខែធ្នូ ឆ្នាំ ២០២១។

ឯកឧត្តម ខៀវ កាញារីទ្ធ បានថ្លែងថា ពានរង្វាន់មួយនេះ គឺមិនមែនតែសម្រាប់ ឯកឧត្តម រដ្ឋមន្ត្រី តែម្នាក់ប៉ុណ្ណោះទេ គឺសម្រាប់ក្រុមការងារ ទាំងអស់នៃ ក្រសួង ព័ត៌មានកម្ពុជា ដែលបានខិតខំប្រឹងប្រែងក្នុងការបំពេញការងារនិងសម្រេចបាន នូវជោគជ័យជាច្រើន ៕

 

ព័ត៌មានជាតិ

អត្ថបទទាក់ទង