ព័ត៌មានជាតិ

ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្រ្តី ក្រសួងព័ត៌មាន អញ្ជើញជួបសំណេះសំណាល និង ផ្តល់ជូនអំណោយជាស្បៀងអាហារ រួមទាំង ថវិកា ដល់ក្រុមល្ខោន បាសាក់ អុល សំអាង វង់ទី ១ រាជធានីភ្នំពេញ ដែលបាន នឹងកំពុងធ្វើការសំដែង ថត រឿង ទិព្វសង្វារ នៅស្ថានីយ៌ ទូរទស្សន៏ជាតិកម្ពុជា ។


តាមការបញ្ជាក់របស់ប្រធានក្រុម លោ្ខនបាសាក់ អុល សំអាង វង់ទី១ រាជធានី បានអោយដឹងថា សម្រាប់រឿង ទិព្វសង្វារ ដែលត្រូវការថត នៅស្ទីយោ ទូរទស្សន៍ជាតិកម្ពុជា គ្រោងរយ:ពេល ១២ ថ្ងៃ ព្រោះជារឿងព្រេងបុរាណខ្មែរ មានរយ:ពេលវែង ហើយមានការចូលរួមសំដែងពីសិល្ប:ករ ដែលមានទេព កោសល្យក្នុងការសំដែង មកពីតាមបណ្តាខេត្ត ជាច្រើនរូប រហូត ដល់ទៅជាង ៤០ នាក់ ក្នុងនោះគ្រាន់តែតូសំដែងជា យក្ស មានដល់ទៅជិត ២០ នាក់។

នៅក្នុងឱកាសនោះ តំណាង ក្រុមសិល្ប:ល្ខោនបាសាក់ អុល សំអាង វង់ទី១ រាជធានីភ្នំពេញ បានសំដែងនូវការអរគុណយ៉ាងជ្រាលជ្រៅ ចំពោះ ឯកឧត្តម រដ្ឋមន្រី្ត ខៀវ កាញារីទ្ធ ដែលជានិច្ចកាលតែងតែបានគាំទ្រជួយ ឧបត្តម

ដល់ក្រុមល្ខោនបាក់ ដើម្បីមានលទ្ធភាព បានសំដែង និងថតទុក ផ្សាយនៅស្ថានីយ៍ទូរទស្សន៍ជាតិកម្ពុជា។ ជាមួយនេះ ក៏បានអរគុណចំពោះថ្នាក់ដឹកនាំ និង មន្រ្តីរាជការ នៃអគ្គនាយកដ្ឋាន ទូរទស្សន៍ជាតិកម្ពុជា ដែលបានផ្តល់ឱកាស អោយក្រុម ល្ខោនបាសាក់ បានមកសំដែង ថត ផ្សាយជូនដល់បងប្អូន ប្រជាពល រដ្ឋ បានទស្សនា តាមរយ:កញ្ចក់ទូរទស្សន៍ជាតិកម្ពុជា ។

អំណោយដែល ឯកឧត្តម រដ្ឋមន្រ្តី ខៀវ កាញារីទ្ធ នាំយកមកប្រគល់ជូន ដល់ក្រុម សិល្ប:ល្ខោន បាសាក់ អុល សំអាង វង់ទី១ រាជធានីភ្នំពេញ រួមមាន អង្ករ ៥ បាវ ទឹកបរិសុទ្ធ ១៥ កេស ទឹកក្រូច ៦ កេស និងថវិកា ៧០០ ដុល្លា៕

 

 

ព័ត៌មានជាតិ

អត្ថបទទាក់ទង