ព័ត៌មានជាតិ

ឯកឧត្ដម​ទេសរដ្ឋមន្រ្តី​ ចម​ ប្រសិទ្ធ​ ថ្លែង​សុន្ទរកថា​គន្លឹះ​ ក្នុងវេទិកាអភិវឌ្ឍប្រកបដោយនិរន្តរភាព​ និងបរិយាប័ន្នលេីកទី៨​ ក្រោមប្រធានបទ​:”ភាព​ជាដៃគូសម្រាប់ការស្តារឡេីងវិញសេដ្ឋកិច្ច​ និងសង្គម”


ក្នុងសម័យ​ប្រជុំ​លេីកទី​១៩​ នៃមហាសន្និបាត​របស់​អង្គការ​សហប្រជាជាតិ​ដេីម្បី​អភិវឌ្ឍ​ឧស្សាហកម្ម​ (UNIDO)​ ក្នុងសម័យ​ប្រជុំ​លេីកទី​១៩​ នៃមហាសន្និបាត​របស់​អង្គការ​សហប្រជាជាតិ​ដេីម្បី​អភិវឌ្ឍ​ឧស្សាហកម្ម​ (UNIDO) ដែល​រៀបចំឡើង​តាមប្រព័ន្ធ​អនឡាញ​ ពីទីក្រុង​ Vienna ប្រទេស​អូទ្រីស​ ។ ឯកឧត្ដម​កិត្តិសេដ្ឋាបណ្ឌិត​ ចម​ ប្រសិទ្ធ​ ទេសរដ្ឋមន្រ្តី​ រដ្ឋមន្រ្តី​ក្រសួង​ឧស្សាហកម្ម​វិទ្យាសាស្ត្រ​ បច្ចេកវិទ្យា​ និងនវានុវត្តន៍​ ក្នុងនាមសម្តេចអគ្គមហាសេនា​បតីតេជោ​ ហ៊ុន​ សែន​ នាយករដ្ធមន្រី្តនៃព្រះរាជាណាចក្រកម្ពុជា បានថ្លែង​សុន្ទរកថា​គន្លឹះ​ក្រោមប្រធានបទ​:”ភាព​ជាដៃគូសម្រាប់ការស្តារឡេីងវិញសេដ្ឋកិច្ច​ និងសង្គម” ដែល​ក្នុងនោះ​ឯកឧត្ដម​កិត្តិសេដ្ឋាបណ្ឌិត​ ទេសរដ្ឋមន្រ្តី​ បានបង្ហាញនូវទឹកចិត្តរីករាយ​ និងកិត្តិយស​ សម្រាប់​ឱកាស​ជជែក​ពិភាក្សា​ ផ្លាស់ប្ដូរ​ចំណេះដឹង​ និង​បទពិសោធន៍​ ជាមួយរដ្ឋជាសមាជិក​ និងដៃគូ​ ក្នុងការជម្រុញភាពជឿនលឿន​ទៅមុខនៃការ​អភិវឌ្ឍប្រកបដោយនិរន្តរភាព​ និងបរិយាប័ន្ន និងការស្តារសេដ្ឋកិច្ចសង្គមឡេីងវិញ​ ក្រោយវិបត្តិការរីករាលដាលនៃមេរោគឆ្លង​កូវីដ​ ១៩​ ។
ឯកឧត្តម​កិត្តិសេដ្ឋាបណ្ឌិត​ទេសរដ្ឋមន្រ្តី​ បានថ្លែង​សារចែករំលែកពីរបៀបនៅក្នុងប្រទេសកម្ពុជា​ លេីការគ្រប់គ្រងដើម្បីរក្សាសុវត្ថិភាពពីជំងឺ​រាតត្បាតនិងរបៀបនៃការខិតខំលើកស្ទួយសេដ្ឋកិច្ចដេីម្បីរស់ក្នុងគន្លងប្រក្រតីភាពថ្មី។ តាមរយៈនៃការថ្លែង​សុន្ទរកថានេះ រាជរដ្ឋាភិបាលកម្ពុជាបានចាត់ទុកការចាក់វ៉ាក់សាំងជាវិធាន​ការយុទ្ធសាស្ត្រសំខាន់ៗ ដើម្បីគ្រប់គ្រង COVID-19​ កាត់បន្ថយករណីឆ្លង ជំងឺធ្ងន់ធ្ងរ និងការស្លាប់ ជាពិសេសសំដៅ​សម្រេចបាន​នូវភាពស៊ាំក្នុងសហគមន៍ ដែលជាកម្លាំងចលករឆ្ពោះទៅរកការរស់នៅតាមគន្លងប្រក្រតីថ្មី​នៃសកម្មភាពសេដ្ឋកិច្ចសង្គម។ ជាលទ្ធផលនៃកិច្ចខិតខំប្រឹងប្រែងខាងលើ កម្ពុជាសម្រេចបាននូវកម្រិតនៃការចាក់វ៉ាក់​សាំងកម្រិតខ្ពស់គួរឱ្យកត់សម្គាល់​(88.29% នៃចំនួនប្រជាជនសរុប។ ឯកឧត្តមទេសរដ្ធមន្រ្តីជំរាបជូនថា នៅកម្ពុជា ការឆ្លងជំងឺធ្ងន់ធ្ងរ និងការស្លាប់បានធ្លាក់ចុះជាលំដាប់។ ផ្អែកលើមូលដ្ឋាននេះ កម្ពុជារំពឹងថានឹងទទួលបានការរស់ក្នុងភាពស៊ាំក្នុងសហគមន៍នៅទូទាំងប្រទេសជាមួយនេះ កម្ពុជាកំពុងបើកដំណើរការឡើងវិញយ៉ាងពេញលេញលើគ្រប់វិស័យទាំងអស់ ។ រាជរដ្ធាភិបាលកម្ពុជាបានសម្រេច​លុបចោលរាល់លក្ខខណ្ឌធ្វេីចត្តាឡីស័ក​សម្រាប់អ្នកដំណើរ និងភ្ញៀវទេសចរណ៍​ដែលបានចាក់វ៉ាក់សាំងហើយគ្រប់ដូស ទាំងជនជាតិខ្មែរ និងបរទេស ។
ទាក់ទង​នឹង​ទិដ្ឋភាព​សេដ្ឋកិច្ច​ និង​សង្គម​ រាជរដ្ឋាភិបាល​បានដាក់ចេញនូវវិធានការអន្តរាគមន៍​ប្រកប​ដោយប្រសិទ្ធភាពខ្ពស់ដោយបញ្ចេញសាច់ប្រាក់ដល់ជុំទី៩ សំដៅរក្សាស្ថិរភាពអាជីវកម្ម និងជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ ជាពិសេសកម្មករ-និយោជិត គ្រួសារក្រីក្រ និងអ្នកដែលងាយរងគ្រោះដោយសារផលប៉ះ​ពាល់នៃវិបត្តិកូវីដ-១៩។ "ផែនការស្តារសេដ្ឋកិច្ចក្រោយកូវីដ-១៩ ឆ្នាំ ២០២១-២០២៣ " ថ្មីៗនេះត្រូវបានដាក់ឱ្យដំណើរការជាមួយនឹងគោលដៅនៃ "ការស្តារកំណើនសេដ្ឋកិច្ចឱ្យត្រលប់ទៅភាពដេីមវិញប្រកបដោយនិរន្តរភាព ,ភាពធន់ និងកំណេីនសក្តានុពលប្រកបដោយបរិយាប័ន្ន"។ អត្រាផលិតផល​ក្នុងស្រុកសរុបត្រូវបានងេីបឡើងប្រហែល 3% សម្រាប់ឆ្នាំនេះ។ អាទិភាពមួយចំនួន រួមទាំងការអភិវឌ្ឍន៍​ និងការអនុវត្តផែនការយុទ្ធសាស្ត្រស្តារសេដ្ឋកិច្ចឡេីងវិញក្នុងតំបន់​ ,ផែនការនិងយុទ្ធសាស្ត្រស្តារសេដ្ឋកិច្ច សង្គម​ ឌីជីថលនីយកម្ម​ ,ការអភិវឌ្ឍន៍សហគ្រាសធុនតូច និងមធ្យម ការអភិវឌ្ឍន៍ធនធានមនុស្ស ផលប៉ះ​ពាល់ដែលកើតចេញពីបម្រែបម្រួលអាកាសធាតុគួរតែត្រូវបានផ្តោតលើផងដែរ​ ។

ព័ត៌មានជាតិ

អត្ថបទទាក់ទង

<