ព័ត៌មានជាតិ

កិច្ចប្រជុំស្តីពីការពិនិត្យពិភាក្សា និងផ្តល់យោបល់លើសេចក្តី ព្រាងរបាយការណ៍សមិទ្ធផលរយៈពេលប្រាំឆ្នាំ (២០១៧-២០២១)


ខេត្តស្ទឹងត្រែង÷នារសៀលថ្ងៃពុធ ១២រោច ខែកត្តិក ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី១ ខែធ្នូ ឆ្នាំ២០២១ ឯកឧត្តម ស្វាយ សំអ៊ាង អភិបាលនៃគណៈអភិបាលខេត្តស្ទឹងត្រែង បានដឹកនាំកិច្ចប្រជុំស្តីពីការពិនិត្យពិភាក្សា និងផ្តល់យោបល់លើសេចក្តីព្រាងរបាយការណ៍សមិទ្ធផលរយៈពេលប្រាំឆ្នាំ(២០១៧-២០២១)។

កិច្ចប្រជុំនេះ មានការអញ្ជើញចូលរួមពីសំណាក់ អភិបាលរងខេត្ត ថ្នាក់ដឹកនាំកម្លាំងទាំងបីប្រភេទ អភិបាលក្រុង ស្រុក ប្រធាន អនុប្រធានមន្ទីរអង្គភាពជុំវិញខេត្ត នាយកនាយករងរដ្ឋបាលសាលាខេត្ត នាយក នាយករងទីចាត់ការ អង្គភាពចំណុះសាលាខេត្ត និងមន្រ្តីពាក់ព័ន្ធមួយចំនួនទៀត នៅសាលប្រជុំធំសាលាខេត្ត។

មានប្រសាសន៍ដឹកនាំកិច្ចប្រជុំនេះ ឯកឧត្តម ស្វាយ សំអ៊ាង បានថ្លៃងថា ស្ថិតក្រោមដំបូលសុខសន្តិភាព ស្ថិរភាពពេញលេញ និងការដឹកនាំដ៏ឈ្លាសវៃ ប៉ិនប្រសប់ ប្រកបដោយគតិបណ្ឌិតរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ក្នុងការដឹកនាំអនុវត្តកម្មវិធីនយោបាយយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៤ ព្រមទាំងផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍ជាតិឆ្នាំ២០១៩-២០២៣ របស់រាជរដ្ឋាភិបាល កម្ពុជា នីតិកាលទី៦ នៃរដ្ឋសភា។

ខេត្តស្ទឹងត្រែងបានយកចិត្តទុកដាក់ខ្ពស់ ប្រកបដោយការ ទទួលខុសត្រូវ ដើម្បីចូលរួមចំណែកជាមួយរាជរដ្ឋាភិបាលក្នុងការការពារសុខសន្តិភាព ពង្រឹងពង្រីកការអភិវឌ្ឍតាមបណ្ដាការដ្ឋាននៃវិស័យសំខាន់ៗក្នុងខេត្ត តាមរយៈការដាក់ចេញ ផែនការអភិវឌ្ឍន៍ខេត្ត និងកម្មវិធីវិនិយោគបីឆ្នាំរំកិលរបស់រដ្ឋបាលខេត្ត ដោយផ្កោតលើការ ធានាថែរក្សាការពារបានសុខសន្តិភាព ស្ថិរភាព និងសន្តិសុខ សុវត្ថិភាពសណ្តាប់ធ្នាប់សង្គម អធិបតេយ្យភាព បូរណភាពទឹកដី កំណើនសេដ្ឋកិច្ចសង្គម ការកាត់បន្ថយអត្រាភាពក្រីក្រ ដើម្បី សុខុមាលភាព វិបុលភាព សុខដុមរមនា និងសុខក្សេមក្សាន្តជូនប្រជាពលជន៕

 

ព័ត៌មានជាតិ

អត្ថបទទាក់ទង