ព័ត៌មានជាតិ

ឯកឧត្តម ខៀវ កាញារីទ្ធ បិទសិក្ខាសាលាស្ដីពី «ការិយាល័យព័ត៌មានឆ្លាតវៃ និងអភិបាលកិច្ចល្អ នៅក្នុងវិស័យព័ត៌មាន»


បន្ទាប់ពីបានដំណើរការអស់រយ:ពេល២ ថ្ងៃរួចមក អង្គសិក្ខាសាលាស្ដីពី «ការិយាល័យព័ត៌មានឆ្លាតវៃ និងអភិបាលកិច្ចល្អនៅក្នុងវិស័យព័ត៌មាន» រៀបចំ ឡើងដោយ អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល ជូនដល់មន្ត្រីជំនាញ មកពីខេត្ត ចំនួន០៤ ត្បូងឃ្មុំ កំពង់ចាម ព្រៃវែង និងស្វាយរៀង បានប្រារព្ធពិធីបិទនៅ រសៀលថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២១ នាសាលប្រជុំសាលាខេត្តត្បូងឃ្មុំ ក្រោមវត្ត មានអញ្ជើញជាអធិបតីភាព ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្រ្តី ក្រសួងព័ត៌មាន និង ឯកឧត្តម បណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាល នៃគណ:អភិបាល ខេត្តត្បូង ឃ្មុំ ។
នៅក្នុងដំណើរការនៃអង្គសិក្ខានេះ មានការធ្វើបទឧទ្ទិសនាម ពី ឯកឧត្តម ផៃ ស៊ីផាន រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី និងជាប្រធានអង្គភាព អ្នកនាំពាក្យ រាជរដ្ឋាភិបាល ស្តីពី ការិយាល័យព័ត៌មានឈ្លាសវៃ និងអភិបាលកិច្ចល្អ ក្នុង វិស័យព័ត៌មាន នៅថ្នាក់មូលដ្ឋាន។
ជាមួយនេះ ឯកឧត្តម ជិន ម៉ាលីន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យ ក្រសួងយុត្តិធម៏ បានធ្វើបទឧទ្ទេសនាមស្តីពី កិច្ចការអ្នកនាំពាក្យប្រកបដោយ ប្រសិទ្ធភាព។
ឯកឧត្តម មាស សុភ័ណ្ឌ អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យ ក្រសួងព័ត៌មាន បានធ្វើបទឧទញទេសនាមស្តីពី ដំណើរការសេចក្តីព្រាងច្បាប់ស្តីពីសិទ្ធិ ទទួលបានព័ត៌មាន ។
តាមរបាយការណ៏បូកសរុបដែលលើកឡើងដោយ ឯកឧត្តម ផៃ ស៊ីផាន រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី និងជាប្រធានអង្គភាពអ្នកនាំពាក្យ រាជរដ្ឋាភិបា ល សម្រាប់ពេល២ថ្ងៃ នៃសិក្ខាសាលានេះ មានសិក្ខាកាមចូលរួមចំនួន ១៨០នាក់ ដែលជាមន្រ្តីមកពីបណ្តាមន្ទីរជំនាញជុំវិញខេត្តចំនួន៤ មកទទួលយកនូវការចែក រំលែកនូវទស្សនទា នយន្តការយុទ្ធសាស្ត្រ និងបទពិសោធន៍ជាមូលដ្ឋានគ្រឹះនៃ វិស័យព័ត៌មានរបស់រដ្ឋ ក្នុងទិសដៅកសាងឱ្យបាននូវអភិបាលកិច្ចល្អ លើវិស័យ ព័ត៌មានថ្នាក់ក្រោមជាតិ និងដើម្បីជំរុញប្រសិទ្ធភាពនៃការផ្សព្វផ្សាយ បំផុស ព័ត៌មានឱ្យចូលកៀកប្រជាពលរដ្ឋ ដើម្បីផលប្រយោជន៍ផ្ទាល់នៅតាមមូលដ្ឋាន។ ឯកឧត្តម ផៃ ស៊ីផាន បានបញ្ជាក់ថា អភិបាលកិច្ចល្អក្នុងវិស័យព័ត៌មាន គឺ កិច្ចពង្រឹងវេទិកាសន្ទនាឆ្លើយឆ្លង រវាងមន្ត្រីព័ត៌មាន និងមន្ទីរ វិស័យជំនាញជុំវិញ រដ្ឋបាលខេត្ត ដើម្បីផ្ដល់ការយល់ដឹងដល់សាធារណជន ឈានទៅការបង្កើត បាននូវតម្លាភាព គណនេយ្យភាព និងការដោះស្រាយបញ្ហាជូន ប្រជាពលរដ្ឋ ដោយប្រសិទ្ធភាព និងស័ក្ដិសិទ្ធភាព។
សកម្មភាពនេះ គឺជាការចូលរួមអនុវត្តជាក់ស្តែងនូវស្មារតី និងខ្លឹមសារនៃ ប្រកាសអន្តរក្រសួង រវាងក្រសួងមហាផ្ទៃ និងក្រសួងព័ត៌មានស្តីពី”តួនាទីភារកិច្ច របស់មន្ត្រីទទួលបន្ទុកព័ត៌មាន រដ្ឋបាល រាជធានី-ខេត្ត ចុះថ្ងៃទី២៦ ខែកក្កដា ឆ្នាំ ២០១២។ នេះជាកញ្ចក់ឆ្លុះបញ្ចាំង នូវការរួមចំណែកអនុវត្តនយោបាយ កែទម្រង់ មុតស្រួច ក្នុងវិស័យព័ត៌មាននៅថ្នាក់មូលដ្ឋាន តាម ស្មារតីនៃគោលនយោបាយ វិមជ្ឈការ និងវិសហមជ្ឈការ ដែលជាការទទួលខុសត្រូវរបស់ថ្នាក់ដឹកនាំមូល ដ្ឋានផ្ទាល់ក្នុងការសន្ទនាឆ្លើយឆ្លង និងផ្សព្វផ្សាយបំផុសស្មារតីនយោបាយ និង ប្រសិទ្ធភាព នៃការដឹកនាំរដ្ឋបាលមូលដ្ឋាន ដោយការបង្ហាញចេញនូវដំណោះ ស្រាយនៃបញ្ហាប្រឈមនានានៅ តាមមូលដ្ឋាន ទាំងដោយផ្ទាល់តាម វេទិកាសា ធារណៈ ឬវេទិកាសន្ទនាមតិដោយប្រយោលតាមរលក អាកាស ដែលមានមន្ទីរ ជំនាញចូលរួមសហការយ៉ាងជិតស្និទ្ធ ក្នុងកិច្ចក្ដោបក្ដាប់ និងគ្រប់គ្រងមតិ សាធារ ណ: ឆ្ពោះទៅរកប្រសិទ្ធភាព ឯកភាព និងសាមគ្គីភាព រវាងរាស្រ្ត និងរដ្ឋ ដែល ចាប់ផ្តើមពីមូលដ្ឋាន មកថ្នាក់ជាតិ ។
មានប្រសាសន៏បិទអង្គសិក្ខាសាលា ឯកឧត្តម រដ្ឋមន្រ្តី ខៀវ កាញារីទ្ធ បាន គួសបញ្ជាក់ពីសារ:សំខាន់នៃការិយាល័យអ្នកនាំពាក្យ និងការិយាល័យព័ត៌មាន ទុកដើម្បីជាការឆ្លើយតបអោយថ្នាក់ដឹកនាំ ជាអភិបាលខេត្ត រាជធានី មេបញ្ជាការ ស្នងការ ព្រោះថ្នាក់ដឹកនាំមានការងារជាច្រើនដែលត្រូវធ្វើ តែអាចនិយាយតែ រឿងណាដែលសំខាន់ និងចាំបាច់បន្ទាន់ម្តង ម្កាលតែប៉ុណ្ណោះ ។ ដូច្នេះអ្វីដែលជា ប្រសិទ្ធិភាពសម្រាប់ការិយាល័យព័ត៌មាន និងអ្នកនាំពាក្យ គឺពាក់ពន្ធ័ទៅនឹងវិជ្ជា បុគ្គល ដែលត្រូវទំនាក់ទំនងជាមួយគ្រប់ផ្នែកពាក់ពន្ធ័ទាំងអស់ ដោយក្នុងនោះ គឺ ជ្រើសរើសយក អភិបាលរង ខេត្ត រាជធានី ម្នាក់ដែលអាចជួបជាប្រចាំជាមួយ អភិបាលខេត្ត រាជធានី និងយកមន្រ្តី សាលាខេត្ត ម្នាក់ទៀត ព្រោះរាល់ឯកសារ
ទាំងអស់ត្រូវចូលតាមជ្រកចេញចូលតែមួយ ។ ទន្ទឹមនេះ ក៏ត្រូវមានមន្រ្តី នៃមន្ទីរ ព័ត៌មាន ម្នាក់ទៀតចូលរួមក្នុងកិច្ចការងារ ការិយាល័យព័ត៌មាន និងអ្នកនាំពាក្យ ព្រោះអាចក្តាប់បាននូវចំនួនអ្នកសារព័ត៌មានក្នុងខេត្ត ក្រុង របស់ខ្លួនដឹងពីការងារ ធ្វើជាសេចក្តីថ្លែងការណ៏ ហើយបញ្ជូនទៅផ្សាយនៅប្រពន្ធ័ផ្សព្វផ្សាយ ណាខ្លះ បានទាន់ពេលវេលា។ ដូច្នេះ មន្រ្តីព័ត៌មាន ត្រូវយល់អោយច្បាស់ពី ពាក្យស្លោក របស់ក្រសួងព័ត៌មាន គឺ ប្លែក លឿន ទុកចិត្តបាន ទីណា ពេលណាក៏បាន ។ មន្ត្រីព័ត៌មាន ត្រូវតែនិយាយតែពាក្យពិត កុំកុហក់អោយសោះ បើមិនដូច្នេះទេ នឹង បាត់ជំនឿទុកចិត្ត ជាក់ជាមិនខាន ។ ឯកឧត្តម រដ្ឋមន្រ្តី បានលើកឡើងថា នៅ ក្នុងសម័យនេះ ដើម្បីគ្រប់គ្រងអំណាចបាន គឺត្រូវចែងចែកព័ត៌មាន អោយ បានរហ័ស ហើយត្រូវក្តាប់ព័ត៌មាន អោយបានគ្រប់ទាំងអស់ ។ ឆ្លៀតក្នុងឱកាស នេះដែរ ឯកឧត្តម ខៀវ កាញារីទ្ធ បានជម្រុញដល់មន្រ្តី គ្រប់ផ្នែកត្រូវពង្រឹងសាម គ្គីភាពផ្ទៃក្នុងអោយបានល្អ មានកិច្ចសហការជាមួយ មន្ទីរជុំវិញខេត្ត ទើបធ្វើ អោយរាល់កិច្ច ការងារប្រព្រឹត្តទៅដោយរលូន និងទទួលបានប្រសិទ្ធិភាព និង លទ្ធផលល្អ។
គួររំលឹកឡើងវិញកាលពីឱកាសបើកអង្គសិក្ខាសាលា ឯកឧត្ដម បណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលខេត្តត្បូងឃ្មុំ បានលើកឡើងថា តួនាទីនិងការទទួល ខុសត្រូវរបស់អ្នកនាំពាក្យ និងមន្ត្រីព័ត៌មានគឺជាមុខងារចាំបាច់ និងត្រូវពង្រឹង ពង្រីកសមត្ថភាពឲ្យទាន់សភាពការណ៍ការវិវឌ្ឍន៍រីកចម្រើននៃបច្ចេកវិទ្យា រួមនឹង អភិបាលកិច្ចលំហូរព័ត៌មានឲ្យកាន់តែមានប្រសិទ្ធភាពខ្ពស់ដើម្បីចូលរួមចំណែកជាមួយនឹងរាជរដ្ឋាភិបាល នៅក្នុងការដឹកនាំ ការអភិវឌ្ឍ និងការកសាងសង្គម ជាតិ មាតុភូមិ រក្សាបាននូវសុខសន្តិភាព និងការចម្រើនឡើងថែមទៀត៕

 

ព័ត៌មានជាតិ

អត្ថបទទាក់ទង