ព័ត៌មានជាតិ

នៅព្រឹកថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២១ ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្ត្រី ក្រសួងព័ត៌មាន បានអញ្ជើញទៅពិនិត្យមើល សំភារ:ឧបករណ៍ ម៉ាស៊ីនផ្សាយដែលបំរើអោយការផ្សាយ ទូរទស្សន៍ជាតិកម្ពុជា ទទក២


នៅព្រឹកថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២១ ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្ត្រី ក្រសួងព័ត៌មាន បានអញ្ជើញទៅពិនិត្យមើល សំភារ:ឧបករណ៍ ម៉ាស៊ីនផ្សាយដែលបំរើអោយការផ្សាយ ទូរទស្សន៍ជាតិកម្ពុជា ទទក២ ដែលត្រូវបំពាក់សំភារ:ថ្មីៗបន្ថែមទៀត ក្នុងនោះក៏មានការជួយគាំទ្រឧបត្តម្ភបន្ថែមជាបន្តបន្ទាប់ពី ឯកឧត្តមរដ្ឋមន្រ្តី ផងដែរ។
តាមការបញ្ជាក់របស់ ឯកឧត្តម ឃឹម វុទ្ធី អគ្គនាយកទូរទស្សន៍ជាតិកម្ពុជា បានអោយដឹងថា ក្នុងរយ:ពេលកន្លងមកនេះ ទទក ២ បានផ្សាយនូវកម្មវិធី អប់រំ កម្មវិធី នៃការបង្រៀន របស់ក្រសួងអប់រំយុវជន និងកីឡា ក្នុងពេលនៃការឆ្លង រីករាលនៃជំងឺកូវីដ-១៩ ដែលសិស្សានុសិស្ស មិនអាចទៅសិក្សានៅសាលាបាន ដោយសិក្សានៅផ្ទះ តាមរយ:ការបង្រៀនផ្សាយនៅប៉ុស្តី ទូរទស្សន៏ជាតិ ទទក ២ ។ សម្រាប់ឱកាសនេះ បន្ទប់ផ្សាយរបស់ ទទក ២ ត្រូវបានធ្វើបច្ចុប្បន្នភាព ដើម្បី ធ្វើអោយការផ្សាយបានកាន់តែល្អ សម្រាប់កម្មវិធីថ្មីៗជាច្រើនទៀតត្រូវដាក់ បញ្ជូលនៅក្នុងការផ្សាយរបស់ប៉ុស្តី ទទក ២ ក្រៅពីកម្មវិធីអប់រំ៕

ព័ត៌មានជាតិ

អត្ថបទទាក់ទង