ព័ត៌មានជាតិ

សហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក.) បានរៀបចំពិធីអបអរសាទរខួបលើកទី ៤៣ នៃថ្ងៃកំណើតរបស់ខ្លួន ដោយមានការចូលរួមពីសំណាក់ថ្នាក់ដឹកនាំ សមាជិក សមាជិកា ក្រុមគ្រួសារ ស.ស.យ.ក


ព្រឹកថ្ងៃអាទិត្យ ទី២៨ ខែវិច្ឆិកា ឆ្នាំ២០២១ សហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក.) បានរៀបចំពិធីអបអរសាទរខួបលើកទី ៤៣ នៃថ្ងៃកំណើតរបស់ខ្លួន ដោយមានការចូលរួមពីសំណាក់ថ្នាក់ដឹកនាំ សមាជិក សមាជិកា ក្រុមគ្រួសារ ស.ស.យ.ក នៅអគារខេមរានី នៃស.ស.យ.ក. រាជធានីភ្នំពេញ ។ ពិធីអបអរសាទរខួបលើកទី ៤៣ នៃថ្ងៃកំណើតស.ស.យ.ក. នេះ ត្រូវបានរៀបចំឡើងក្នុងគោលបំណង(១) ដើម្បីរម្លឹកខួបនៃការបង្កើតសមាគមយុវជនសាមគ្គីសង្គ្រោះជាតិកម្ពុជាដែលជាផ្នែកមួយរបស់រណសិរ្សសាមគ្គីសង្គ្រោះជាតិកម្ពុជា (២) អបអរសាទរដល់សមិទ្ធផលនានាដែលសម្រេចបានកន្លងមក និង (៣) បង្ហាញនូវស្មារតីសាមគ្គីភាព ឯកភាព និងការប្តេជ្ញា ក្នុងនាមជាសមាជិកា សមាជិកា និងក្នុងនាមជាមហាគ្រួសារខ្មែរ ក្នុងការការពារអធិបតេយ្យភាព ស្ថេរភាព និងសុខសន្តិភាពប្រទេសកម្ពុជាមិនថាបច្ចុប្បន្ន និងទៅថ្ងៃអនាគត។

 

ព័ត៌មានជាតិ

អត្ថបទទាក់ទង