ព័ត៌មានជាតិ

ឯកឧត្តម ខៀវ កាញារីទ្ធ អញ្ជើញបើកវេទិកាតុមូល និពន្ធនាយកសារព័ត៌មានអាស៊ី-អឺរ៉ុបលើកទី ១០


វេទិកាតុមូលនិពន្ធនាយកសារ ព័ត៌មាន អាស៊ី-អឺរ៉ុប លើកទី១០ ដែលរៀប ចំឡើងដោយក្រសួងព័ត៌មាននៃព្រះរាជាណាចក្រកម្ពុជា សហការជាមួយ មូល និធិអាស៊ី អឺរ៉ុប តាមប្រពន្ធ័ វីដេ អូ អនឡាញ បានប្រារព្ធពិធីបើកនៅសៀលថ្ងៃទី ២៣ ខែវិច្ឆិកា ឆ្នាំ២០២១ នាសណ្ឋាគារ ភ្នំពេញ រាជធានីភ្នំពេញ ក្រោមវត្តមាន អញ្ជើញជាអធិបតីភាព ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្រ្តី ក្រសួងព័ត៌មាន។

វេទិកាតុមូលនេះ គឺជាវេទិកាអម នៃកិច្ចប្រជុំកំពូល អាស៊ី អឺរ៉ុប លើកទី១៣ ហើយសម្រាប់វេទិកានេះដែរ គឺជាការបង្កើតអោយមានការផ្លាស់ប្តូរ និងទំនាក់ ទំនងយ៉ាងជិតស្និតរវាងតំណាងនិពន្ធនាយក និងអ្នកសារព័ត៌មាន ក្នុងតំបន់ អាស៊ី អឺរ៉ុប ។ សម្រាប់ប្រធានបទក្នុងវេទិកា ឆ្នាំនេះ ផ្តោតទៅលើ ការពង្រឹងកិច្ច សហប្រតិបត្តិការ របស់អ្នកសារពត៌មាន ក្នុងការប្រឆាំង និងលុបបំបាត់ព័ត៌មាន ក្លែងក្លាយ ។

ឯកឧត្តម រដ្ឋមន្ត្រី ខៀវ កាញារីទ្ធ មានប្រសាន៏គួសបញ្ជាក់ថា ប្រធានបទ សម្រាប់វេទិកាតុមូលនាពេលនេះ គឺពិតជាមានសារសំខាន់ និងមានការពាក់ព័ន្ធ យ៉ាងខ្លាំងទៅនឹងការវិវត្តន៍ នៃសភាពការណ៍នៅក្នុងពិភពលោកនាពេលបច្ចុប្បន្ន ។ "ដំណឹងក្លែង ក្លាយ" គឺជាពាក្យដែលសំដៅលើការបង្ហាញនូវ ខ្លឹមសារព័ត៌មាន មិនពិត ឬបំភ័ន្ត ធ្វើឱ្យយល់ច្រឡំ ក្នុងគោលបំណងបំផ្លាញកេរ្តិ៍ឈ្មោះ ឬដើម្បី ផលប្រយោជន៍ បុគ្គលណាម្នាក់ មានជាយូរយារណាស់មកហើយ។ ដំណឹងក្លែង ក្លាយមានស្ទើតែ រាល់ថ្ងៃក្នុងសម័យសង្គ្រាមត្រជាក់ បន្ទាប់ពីសង្គ្រាមលោក លើក ទី២ ក៏ប៉ុន្តែភាពជឿនលឿននៃបច្ចេកវិទ្យា និង ប្រព័ន្ធផ្សព្វផ្សាយសង្គម បាន ផ្តល់លទ្ធភាពថ្មីមួយទៀត ធ្វើឱ្យការផ្សព្វផ្សាយដំណឹងក្លែងក្លាយ លឿនរហ័ស និងពេញនិយមដល់ កម្រិតថ្មីមួយដែលមិនធ្លាប់មានពីមុនមក។ ផលប៉ះពាល់ អវិជ្ជមាន នៃដំណឹង ក្លែងក្លាយ និងព័ត៌មានមិនពិតលើ នយោយបាយ សេដ្ឋកិច្ច សន្តិសុខ និង សណ្តាប់ធ្នាប់សង្គម គឺមិនអាចប្រកែកបាន។ ដំណឹងក្លែង ក្លាយ បង្កឱ្យមានការ បែកបាក់សាមគ្គីភាព សន្តិសុខរបស់ប្រទេសចុះខ្សោយ ធ្វើឱ្យ មានការមិនទុក ចិត្តគ្នា ការបែងចែកវណ្ណៈ និងអំពើហឹង្សាក្នុងចំនោមប្រជាជន។ លើសពីនេះ បានធ្វើ ឱ្យប៉ះពាល់ដល់ទំនុកចិត្តរបស់ប្រជាពលរដ្ឋ ចំពោះ សារ ព័ត៌មាន។ ក្នុង អំឡុង ពេលជំងឺរាតត្បាតសកល យើងសង្កេត ឃើញថាព័ត៌មាន មិនពិត មានការ ករាលដាលលឿនជាងមេរោគឆ្លងទៅទៀត។ វាបានបង្កឱ្យ មានការព្រួយបារម្ភ ភ័យខ្លាចយ៉ាងខ្លាំងនៅក្នុងចិត្តរបស់មនុស្ស និងការមិនទុក ចិត្តគ្នា នៅក្នុងសហ គមន៍កើនឡើង។

ក្នុងករណីនេះកម្ពុជាក៏មិនខុសពីប្រទេសដ៏ទៃនោះដែរ។ សម្តេចតេជោ នា យករដ្ឋមន្រ្តី ហ៊ុន សែន នៅដើមឆ្នាំ២០២០ បានបញ្ជាក់ថា «កូវីដ១៩ គឺជាជំងឺ ដ៏ កាចសាហាវ ប៉ុន្តែព័ត៌មានក្លែងក្លាយ គឺសាហាវជាងជំងឺកូវីដ១៩ទៅទៀត»។

ដំណឹងក្លែងក្លាយក្នុងទម្រង់ជាពាក្យស្អប់ខ្ពើម ការនិទានប្រឌិត ការបរិហារ កេរ្តិ៍ និងការញុះញង់ មានការកើនឡើងយ៉ាងខ្លាំងក្នុងអំឡុង ពេលនៃការរីករាល ដាលនៃជំងឺកូវីដ១៩ក្នុងសហគមន៍។ ក្រសួងព័ត៌មាន បានបង្កើតគណៈកម្មការ ប្រឆាំងដំណឹងក្លែងក្លាយ នៅថ្នាក់ ក្រសួងនៅពាក់កណ្តាលឆ្នាំ ២០២០។ គោល បំណងចម្បងនៃការបង្កើតគណៈកម្មការនេះ គឺដើម្បីផ្តល់នូព័ត៌មានពិតជូន ប្រជា ពលរដ្ឋ ផ្ទៀងផ្ទាត់ប្រភពព័ត៌មាន និងជួនកាលចាត់វិធានការតាមច្បាប់។

ជាទូទៅ ការផ្សព្វផ្សាយរឿងរ៉ាវដែលប្រឌិត ខ្លឹមសារក្លែងបន្លំ និងព័ត៌មាន ក្លែង ភាគច្រើនពឹងផ្អែកលើបច្ចេកវិទ្យាថ្មីៗ ដោយប្រើប្រព័ន្ធផ្សព្វផ្សាយសង្គម និង អ៊ីនធឺណិត។ ជាវិធីសាស្រ្តឆ្លើយតប គឺត្រូវប្រើបច្ចេកវិទ្យាដូចគ្នាដើម្បីផ្ទៀងផ្ទាត់ ប្រភពព័ត៌មាន និងបង្ហាញការពិត។ ក្រុមតេឡេក្រាមដែលបានបង្កើតឡើង មាន សមាជិកសរុបចំនួន ៦២០០ នាក់ ដែលជាមន្ត្រីរដ្ឋាភិបាល អាជ្ញាធរ អ្នកសារ ព័ត៌មាន អង្គការក្រៅរដ្ឋាភិបាល យុវជន និងប្រជាពលរដ្ឋ។ វិធីសាស្រ្តនេះ មាន ប្រសិទ្ធភាពខ្ពស់ ព្រោះអាចកាត់បន្ថយទាំងចំណាយ និងអាចកាត់បន្ថយដំណឹង ក្លែងក្លាយបានយ៉ាងច្រើន។ ភាពជាអ្នកដឹកនាំដ៏រឹងមាំ ការងារជាក្រុម និង កិច្ច សហប្រតិបត្តិការ គឺជាវិធីសាស្រ្តដ៏ល្អបំផុត ដើម្បីកាត់បន្ថយការរីករាលដាល នៃ ដំណឹងក្លែងក្លាយ។

ឯកឧត្តម រដ្ឋមន្រ្តី បានលើកឡើងដែរថា ការពង្រឹងកិច្ចសហប្រតិបត្តិការ ជាមួយគ្នា គឺដើម្បីប្រឆាំងព័ត៌មានក្លែងក្លាយ នៅក្រោយវិបត្តិនៃជំងឺរាតត្បាត ដែលជាការចាំបាច់ដើម្បីពង្រឹងទំនាក់ទំនងល្អរបស់ប្រជាជននៃទ្វីបទាំងពីរ។

ដើម្បីទទួលបានការជឿទុកចិត្តពីប្រជាពលរដ្ឋ លើប្រព័ន្ធផ្សព្វផ្សាយឡើង វិញ ចាំបាច់ត្រូវផលិតមាតិកាដែលគួរឱ្យទាក់ទាញ មានភាពពាក់ព័ន្ធការពិត សម្រាប់ បម្រើប្រយោជន៍សាធារណៈ។ លើសពីនេះ វាជាការសំខាន់សម្រាប់ ស្ថាប័ន ព័ត៌មាន ក្នុងការលុបបំបាត់ដំណឹងក្លែងក្លាយ និងព័ត៌មានមិនពិត ដោយ មិនផ្តល់ភាពស្របច្បាប់ជូនព័ត៌មានទាំងនេះ។

ឯកឧត្តម MORIKAWA TORU នាយកប្រតិបត្តិ មូលនិធិអា ស៊ី-អឺរ៉ុប បាន ថ្លែង សន្ទរថាពីប្រទេសសិង្ហបុរី ក្នុងពិធីបើកវេទិកាតុមូល និពន្ធនាយក សារព័ត៌ មាន អាស៊ី-អឺរ៉ុបលើកទី ១០ បានគួសបញ្ជាក់ថា ក្នុងនាមជាអង្គការ អចិន្ត្រៃយ៍ តែមួយគត់ ដែលបានបង្កើតឡើងនៅក្នុងដំណើរការនៃកិច្ចប្រជុំកំពូល អាស៊ី អឺរ៉ុប -ASEM អស់រយៈពេលជិតមួយភាគ បួននៃសតវត្ស កន្លងមកនេះ។ មូល និធិ អាស៊ី អឺរ៉ុប-ASEM បាននិងកំពុងធ្វើការ ដើម្បីបង្កើនកិច្ចសន្ទនា និងកិច្ចសហ ប្រតិបត្តិការរវាង រដ្ឋាភិបាល ក៏ដូចជាសង្គមស៊ីវិល នៃតំបន់ ទាំងពីរ។

វេទិកាតុមូលនិពន្ធនាយកសារព័ត៌មាន ដែលត្រូវបានរៀបចំធ្វើឡើងរៀង រាល់ពីរឆ្នាំម្តង ជា ព្រឹត្តិការណ៍អម នៃកិច្ចប្រជុំកំពូលASEM គឺជាវេទិកាដ៏សំខាន់ បំផុតមួយនៅក្នុងកិច្ចខិតខំ ប្រឹងប្រែងដើម្បីពង្រឹងនូវកិច្ចសហប្រតិបត្តិការនេះ ។ វេទិកានេះ បានប្រមូលផ្តុំនិពន្ធនាយក និងអ្នក សារ ព័ត៌មានជាន់ខ្ពស់ តំណាង ឱ្យទីភ្នាក់ងារសារព័ត៌មានបោះពុម្ពឬ ផ្សព្វផ្សាយ ធំៗនៅក្នុងប ណ្តាប្រទេស ASEM ដើម្បីផ្លាស់ប្តូរទស្សនៈស្តីពីកិច្ចការ បច្ចុប្បន្ន ទាក់ទងនឹងអាស៊ី និងអឺរ៉ុប ។ បញ្ហាដំណឹងក្លែងក្លាយមិនមែនជារឿងថ្មីនោះទេ ។

ដំណឹងក្លែងក្លាយបានក្លាយជាបញ្ហាកាន់តែធ្ងន់ធ្ងរ។ វាប៉ះពាល់ដល់សង្គម នៅគ្រប់កម្រិតថ្នាក់ ចាប់ពីបុគ្គលរហូត ដល់ក្រុមនានា ដូចជា ទាក់ទង នឹង ពូជ សាសន៍ ភាសា និងសាសនា ។ ដំណឹងក្លែងក្លាយ ក៏មានផលប៉ះពាល់លើបញ្ហា សកលលោកធំៗផងដែរ ដូចជាការប្រែប្រួលអាកាសធាតុ និងជំងឺរាតត្បាត ជា សកល ដូចដែលបានឃើញក្នុង អំឡុងពេលជំងឺកូវីដ-១៩ ស្រាប់ ។ ប្រទេសជា ច្រើននៅជុំវិញពិភពលោក ទាំង រដ្ឋាភិបាល និងសង្គមស៊ីវិល កំពុងតែរងផលប៉ះ ពាល់កាន់តែច្រើនឡើង និងព្រួយបារម្ភអំពីការកើនឡើងនៃដំណឹង ក្លែងក្លាយ ។ បញ្ហានេះ មានលក្ខណៈរឹតតែធ្ងន់ធ្ងរថែមទៀត ដោយសារតែការប្រើប្រាស់កាន់ តែច្រើននូវមធ្យោបាយ ឌីជីថល និងប្រព័ន្ធផ្សព្វផ្សាយសង្គម។ វាកាន់តែលំបាក ថែមទៀត ក្នុងការបែងចែកភាពខុសគ្នា រវាងការពិត ពីការប្រឌិត ឬគេហៅថា "ការពិតជំនួស” ។ដោយឡែក ការរីករាលដាលនៃ ដំណឹងក្លែងក្លាយដែលទាក់ ទងជាពិសេសទៅនឹងការ ចាក់វ៉ាក់សាំងកូវីដ-១៩ បានបង្កភាពស្មុគស្មាញ និង ថែម ទាំងរារាំងដល់កិច្ចខិតខំប្រឹងប្រែង ផ្នែកសុខភាព សាធារណៈរបស់រដ្ឋាភិ បាល និងសហគមន៍ជុំវិញសកលលោកផង ដែរ ។

តួនាទី របស់ប្រព័ន្ធផ្សព្វផ្សាយ និងអ្នកសារព័ត៌មានគឺមាន សារៈសំខាន់ ជាងពេលណាៗ ទាំងអស់ ។ដូច្នេះនិពន្ធនាយក និងអ្នកសារព័ត៌មាន ជាន់ខ្ពស់ ទាំងអស់សូមចូលរួមឱ្យបានពេញលេញនៅក្នុង ព្រឹត្តិការណ៍តុមូលរយៈពេលពីរ ថ្ងៃនេះ រួមទាំងការចូលរួមក្នុងវេទិកាសាធារណៈជាមួយ អ្នកសារព័ត៌មាន កម្ពុជា ផងដែរ ៕
ដោយ: ទទក

 

ព័ត៌មានជាតិ

អត្ថបទទាក់ទង