ព័ត៌មានជាតិ

ឯកឧត្តម ខៀវ កាញារីទ្ធ ប្រគល់លិខិតថ្លែងអំណរគុណ ជូនដល់ លោកស្រី ទ្រី ដាណា អគ្គនាយិកា ក្រុមហ៊ុន NNP Cambodia ដែលបានឧបត្តម្ភថវិកា ១ ម៉ឺនដុល្លា ដល់កម្មវិធីគុនខ្មែរ អលស្តារ


នៅព្រឹកថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២១ នាទីស្តីការ ក្រសួងព័ត៌មាន ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្រ្តី ក្រសួងព័ត៌មាន បានប្រគល់លិខិតថ្លែងអំណរ គុណជូនដល់ លោកស្រី ទ្រី ដា ណា អគ្គនាយិកា ក្រុមហ៊ុន NNP Cambodia ដែលបានឧបត្តម្ភថវិកាចំនួន ១ ម៉ឺន ដុល្លា ដល់កម្មវិធីគុនខ្មែរ អលស្តារវគ្គ ២ ដែលបានរៀបចំឡើងកាលពីថ្ងៃ ទី២៧ ខែតុលា ឆ្នាំ២០២១ នៅស្ថានីយ៍ទូរទស្ស ន៏ជាតិកម្ពុជា ។

លោកស្រី ទ្រី ដាណា មានប្រសាសន៏ថា ការដែលលោកស្រី ជួយក្នុង វិស័យកីឡាបាល់ទាត់ និងកីឡាប្រដាល់នេះ គឺជាការស្រឡាញ់ពេញចិត្តតែម្តង ហើយក៏ពិនិត្យឃើញដែរថា យុវជនខ្មែរ ដែលភាគច្រើនបានងៀកមកចាប់អារម្ម ណ៏ក្នុងវិស័យកីឡាទាំងពីរនេះយ៉ាងច្រើន។ ដូច្នេះ លោកស្រី នឹងចូលរួមជួយ បំផុសបន្ថែម ដើម្បីលើកស្ទួយ វិស័យ កីឡា និង ប្រដាល់របស់ខ្មែរ និងកីឡា បាល់ទាត់ បានកាន់តែរីកចំរើនបន្ថែមទៀត។

នៅក្នុងឱកាសនេះដែរ លោកស្រី ទ្រី ដាណា បានបញ្ជាក់ពីការបន្តចូល រួមគាំទ្រនិង ឧបត្តម្ភនូវថវិកា ចំនួន ៥ ពាន់ដុល្លា ទៀតដល់ ស្ថានីយ៍ទូរទស្សន៏ ជាតិកម្ពុជា ដែលត្រៀមរៀបចំការប្រកួតចំនួន ២ ទៀត ដែលព្រឹត្តការណ៏ នៃ ការ ប្រកួតដាល់គុនខ្មែរ ដ៏អស្ចារ្យ ធ្វើឡើងនៅថ្ងៃទី១៦ និង ថ្ងៃទី៣០ ខែឆ្នូ ឆ្នាំ២០២១ ខាងមុខនេះ ផ្សាយផ្ទាល់នៅ ទូរទស្សន៏ជាតិកម្ពុជា ទទក ។

ឯកឧត្តម រដ្ឋមន្រ្តី ខៀវ កាញារីទ្ធ បានសំដែងនូវការអរគុណចំពោះ លោកស្រី ទ្រី ដាណា ដែលបានជួយឧបត្តម្ភថវិកាចំនួន ១ ម៉ឺនដុល្លា ដល់ដំណើរ ការរៀបចំកម្មវិធីនៃការប្រកួតប្រដាល់គុនខ្មែរ អលស្តារវគ្គ ២ ដែលបានធ្វើឡើង នៅស្ទីតយោទូរទស្សន៏ជាតិកម្ពុជា កាលចុងខែតុលា កន្លងមកនេះ។ ជាមួយនេះ ដែរ លោកស្រី ទ្រី ដាណា ក៏បានផ្តល់ជូនថវិកាលើកទឹកចិត្តបន្ថែមដល់កីឡាករ ចំនួន ១០ គូ ដោយអ្នកឈ្នះ ទទួលបាន ១ លានរៀល និងអ្នកមិនទទួលបាន ជ័យជំនះ ៥០ ម៉ឺនរៀល ។

ឯកឧត្តម រដ្ឋមន្រ្តី បានចាត់ទុកថា នេះគឺជាគំរូ ដ៏ល្អមួយសម្រាប់អ្នកដែល មានធនធានច្រើន ក្នុងការជួយដល់វិស័យកីឡា ហើយថវិកាទាំងអស់នោះ បាន ទៅដល់ដៃផ្ទាល់របស់កីឡាករ តែម្តង ។

គាំទ្រកីឡាជាតិ ទូរទស្សន៍ជាតិ និងការប្រកួតតំណាងជាតិ ដើម្បីជួយ កសាងធនធានកីឡាករប្រដាល់ ឲ្យកាន់តែសម្បូរបែប សម្រាប់ជាតិ ក្នុងគោល ដៅឈានទៅទទួលរៀបចំធ្វើជាម្ចាស់ផ្ទះ កីឡាស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ ខាងមុខនេះ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ៕
ដោយ: ទទក

 

ព័ត៌មានជាតិ

អត្ថបទទាក់ទង