ព័ត៌មានជាតិ

មកដល់ហើយ! ស្វែករកបេក្ខជនឆ្នើមៗ ទូទាំងប្រទេស ចូលរួមប្រកួតASEAN Quiz ឆ្នាំ២០២២!


អគ្គនាយកដ្ឋានទូរទស្សន៍ សូមបង្ហាញជូនកម្មវិធីការប្រកួតប្រជែងល្បងប្រាជ្ញាយល់ដឹងពីអាស៊ានថ្នាក់ជាតិ លើកទី១០ ឆ្នាំ២០២២ សម្រាប់សិស្សវិទ្យាល័យនៅទូទាំងប្រទេសកម្ពុជា មកបង្ហាញពីសមត្ថភាពនៃការយល់របស់ខ្លួន អំពីអាស៊ាន ជាពិសេសដើម្បីអបអរសាទរ កម្ពុជានឹងធ្វើជាប្រធានអាស៊ាន នៅឆ្នាំ២០២២។
ជ័យលាភី៣រូប នឹងតំណាងកម្ពុជា ចូលរួមប្រកួតកម្រិតអន្តរជាតិ នៅប្រទេសមីយ៉ាន់ម៉ា នាចុងឆ្នាំនេះ។
កាលបរិច្ឆេទ៖ ២៥-២៦-២៧ មករា ២០២២
ទីតាំង ៖ អគ្គនាយកដ្ឋានទូរទស្សន៍ជាតិកម្ពុជា
លក្ខខណ្ឌ
-ជាសិស្សឆ្នើមថ្នាក់ទី១១ ឆ្នាំសិក្សា ២០២០-២០២១ (ទូទាំងប្រទេស)
-ជាសិស្សដែលចេះភាសាអង់គ្លេស និងយល់ដឹងពីអាស៊ាន
-វិទ្យាល័យ ឬសាលា អាចចុះឈ្មោះបានតែបេក្ខជនម្នាក់ប៉ុណ្ណោះ
-បេក្ខជនមកពីបណ្តាខេត្ត ត្រូវរ៉ាប់រងការចំណាយដោយខ្លួនឯង
-ចំនួនបេក្ខជនមានការកំណត់ ដូច្នេះ ចុះឈ្មោះមុនបានមុន
-ថ្ងៃផុតកំណត់ ចុះឈ្មោះ ២២ វិច្ឆិកា ២០២២
-ទំនាក់ទំនង 010 319 396-012 265 982
ពាក្យចុះឈ្មោះ អាចទាញបានពី Telegram Channel របស់កម្មវិធី
https://t.me/aseanquizcambodia/4
#ASEANQuizcambodia #TVK

ព័ត៌មានជាតិ

អត្ថបទទាក់ទង