ព័ត៌មានជាតិ

មន្ត្រីជាន់ខ្ពស់ក្រសួងសុខាភិបាល បន្តនាំយករង្វាន់ លើកទឹកចិត្តរបស់ សម្តេចតេជោ ហ៊ុន សែន ប្រគល់ជូនលោកតា លោកយាយ ចំនួន ៦នាក់ មានអាយុលើសពី ១០០ ឆ្នាំ នៅខេត្តបន្ទាយមានជ័យ


បន្ទាប់ពីបញ្ចប់កម្មវិធីបិទយុទ្ធនាការចាក់វ៉ាក់សាំងកូវីដ-១៩ ជុំទី១ ជូនដល់ប្រជាពលរដ្ឋដែលមានអាយុចាប់ពី១៨ឆ្នាំឡើង ក្នុងក្របខណ្ឌខេត្តកំពុងបាត់ដំបងរួចមក។ លោកជំទាវ ឱ វណ្ណឌីន រដ្ឋលេខាធិការក្រសួងសុខាភិបាលនិងជាប្រធានគណៈកម្មាធិការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ-១៩ ក្នុងក្របខណ្ឌទូទាំងប្រទេស និងឯកឧត្តម អ៊ុំ រាត្រី អភិបាលនៃខណៈអភិបាលខេត្តបន្ទាយមានជ័យ បានបន្តដំណើរព្រមទាំងនាំយករង្វាន់លើកទឹកចិត្ត របស់សម្តេចតេជោ ហ៊ុន សែន ជូនដល់លោកយាយលោកតាអាយុ១០០ឆ្នាំឡើង ចំនួន៦នាក់បន្ថែមទៀត នៅក្នុងខេត្តបន្ទាយមានជ័យ ៖
១.លោកយាយ ណៃ ថោង ព្រះជន្ម១០១ឆ្នាំ រស់នៅភូមិប៉ោយស្វាយ ឃុំរហា ស្រុកព្រះនេត្រព្រះ។
២.លោកតា ឡៃ ខាំផាន់ ព្រះជន្ម១០១ឆ្នាំ រស់នៅភូមិកូបតូច ឃុំគុត្តសត ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ ។
៣.លោកយាយ ឆៅ វិញ ព្រះជន្ម១០១ឆ្នាំ រស់នៅភូមិពង្រ ឃុំសឹង្ហ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ ។
៤.លោកយាយ ថូ ឈិន ព្រះជន្ម១០៣ឆ្នាំ រស់នៅភូមិគោកចក ឃុំសូភី ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ ។
៥.លោកយាយ មាស ផល ព្រះជន្ម១០៦ឆ្នាំ រស់នៅភូមិគោកព្រិច ឃុំសូភី ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ ។
៦.លោកយាយ ជុំ សាវឿន ព្រះជន្ម១០០ឆ្នាំ រស់នៅភូមិកូបជើង ឃុំកូប ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ ។
សូមបញ្ជាក់ថាលោកយាយ លោកតា ទាំង៦នាក់ ដែលទទួលរង្វាន់លើកទឹកចិត្តពី សម្តេចតេជោ ហ៊ុន សែន នាពេលនេះ ម្នាក់ៗ ទទួលបានថវិកា ចំនួន ៣លានរៀល និងគ្រឿងឧបភោគបរិភោគមួយចំនួនធំ។

ព័ត៌មានជាតិ

អត្ថបទទាក់ទង