ព័ត៌មានជាតិ

ខេត្តព្រះវិហារ មានភ្លៀងធ្លាក់មួយមេធំដែលមាន បរិមាណទឹកភ្លៀង ៨៦ មម នៅទីរួមស្រុកឆែប បណ្តាលឲ្យ អូរតាយូស្ថិតនៅភូមិឆែប ជន់លិចឃុំឆែប១ ស្រុកឆែប ហូរពុំទាន់បណ្តាលឲ្យលិចផ្ទះ


(ខេត្តព្រះវិហារ) នៅថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២១
វេលាម៉ោង៧:០០នាទីព្រឹក មានភ្លៀងធ្លាក់មួយមេធំដែលមានបរិមាណទឹកភ្លៀង ៨៦ មម នៅទីរួមស្រុកឆែប បណ្តាលឲ្យ អូរតាយូស្ថិតនៅភូមិឆែប ជន់លិចឃុំឆែប១ ស្រុកឆែប ហូរពុំទាន់បណ្តាលឲ្យលិចផ្ទះប្រជាពលរដ្ឋដែលរស់នៅតាមដងអូរ តំបន់ទាប បានលិចចំនួន ០៣ភូមិ ដូចជា ៖
១-ភូមិស្រុកឫស្សី ឃុំឆែប១ ស្រុកឆែប
២-ភូមិឆែបកើត ឃុំឆែប១ ស្រុកឆែប
៣-ភូមិដងផ្លិត២ ឃុំឆែប២ ស្រុកឆែប
តែពុំបណ្តាលឲ្យមានគ្រោះថ្នាក់ដល់ប្រជាពលរដ្ឋទេ ៕
#ក្រសួងធនធានទឹកនិងឧតុនិយម

ព័ត៌មានជាតិ

អត្ថបទទាក់ទង