(ភ្នំពេញ) នៅរសៀលថ្ងៃទី ២៩ ខែកញ្ញា ឆ្នាំ ២០២១ ឯកឧត្តម លុយ ដាវីត រដ្ឋលេខាធិការក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិ ជាអនុប្រធានប្រចាំការ និងជាប្រធានលេខាធិការដ្ឋានរៀបចំកិច្ចប្រជុំកំពូលអាស៊ី-អឺរ៉ុបលើកទី១៣បានដឹកនាំកិច្ចប្រជុំអន្តរក្រសួងដើម្បីធ្វើបទបង្ហាញជូនអង្គទូតជាង ៥០ ប្រទេសចូលរួមដែលជាដៃគូ ASEM ស្តីពីការរៀបចំកិច្ចប្រជុំកំពូលអាស៊ី-អឺរ៉ុបលើកទី ១៣ ដែល នឹងប្រព្រឹត្តទៅនៅថ្ងៃទី ២៥-២៦ ខែវិច្ឆិកា ឆ្នាំ ២០២១ ខាងមុខតាមប្រព័ន្ធវីដេអូ។