ព័ត៌មានកីឡា

ក្រសួងមហាផ្ទៃ ដណ្ដើមបានមេ ដាយច្រើនជាងគេ ក្នុងជើងឯកគុនល្បុក្កតោ ថ្នាក់ជាតិឆ្នាំនេះ


ក្រសួងមហាផ្ទៃ ដណ្ដើមបានមេដាយច្រើនជាងគេ ក្នុងជើងឯកគុនល្បុក្កតោ ថ្នាក់ជាតិឆ្នាំនេះ ការប្រកួតកីឡា គុនល្បុក្កតោ ជ្រើសរើសជើងឯកថ្នាក់ជាតិ ឆ្នាំ២០២០ ដែលបានលើក មករៀបចំរយៈពេល ៣ថ្ងៃ កាលពីចុងសប្ដាហ៍កន្លងទៅបាន បញ្ចប់ ដោយជោគជ័យ ដោយក្លិបក្រសួង មហាផ្ទៃដណ្ដើមបានមេដាយច្រើនជាងគេសរុប ១៣គ្រឿង ។ ពិធីបិទការប្រកួត នៅទីលាន សកលវិទ្យាល័យ ភូមិន្ទភ្នំពេញនេះ បានធ្វើឡើងក្រោមវត្តមាន ឯកឧត្តម បណ្ឌិតសភាចារ្យ ច័ន្ទ សារុន ប្រធាន សហព័ន្ធកីឡា គុនល្បុក្កតោកម្ពុជា ព្រមទាំងវត្តមាន ថ្នាក់ដឹកនាំ ព្រឹទ្ធាចារ្យ និងដៃគូឧបតម្ថភ្ភ ព្រឹត្តិការណ៍ជើងឯកកីឡា គុនល្បុក្កតោ ថ្នាក់ជាតិឆ្នាំ២០២០ នេះផងដែរ ។ ទន្ទឹមជាមួយគ្នា ឯកឧត្តម ច័ន្ទ សារុន បានធ្វើការវាយតម្លៃខ្ពស់ចំពោះ មន្ដ្រីបច្ចេកទេស សហព័ន្ធ និងគណៈកម្មការ ដែលបានរៀបចំ ការប្រកួតយ៉ាងល្អប្រសើរ ទាំងសង្វៀនប្រកួត និងវិនិច្ឆ័យ ជាដើម ។ ពិសេសកីឡាករ-កីឡាការិនី បានប្រកួតដោយស្មារតីស្វាហាប់ ស្ដែងចេញឲ្យឃើញភាពរីកចម្រើនទាំងកម្រិត សមត្ថភាព និងបច្ចេកទេសរៀងៗខ្លួនទៀតផង ។ តាមរយៈ ការប្រកួតនេះ ឯកឧត្តម ប្រធាន សហព័ន្ធបានបង្ហាញនូវក្ដី រំពឹងយ៉ាងមុតមាំ ក្នុងការត្រៀមខ្លួនរបស់គ្រួសារ គុនល្បុក្កតោកម្ពុជា សម្រាប់ត្រៀម ឆ្ពោះទៅស៊ីហ្គេមឆ្នាំ២០២៣ ទាំងមន្ដ្រី បច្ចេកទេស និងធនធានកីឡាករ-កីឡាការិនី ។ លើសពីនេះ ឯកឧត្តម ក៏បានជំរុញ និងលើកទឹកចិត្ត កីឡាករ-កីឡាការិនី ទាំងអស់បន្ដការខិតខំបន្ថែមទៀត ដើម្បីត្រៀមធ្វើម្ចាស់ផ្ទះ ការប្រកួត គុនល្បុក្កតោ ជ្រើសរើស ជើងឯកអាស៊ីអាគ្នេយ៍ លើកដំបូងនៅក្នុងឆ្នាំ២០២១ ដែលទើបទទួលបានការអនុញ្ញាត ពីរាជរដ្ឋាភិបាលកាលពីថ្មីៗផងដែរ ។ ក្រឡេក មកចាប់ អារម្មណ៍ លទ្ធផលបច្ចេកទេស ក្នុងការប្រកួត រយៈពេល ៣ថ្ងៃដែលមានប្រតិភូ គ្រូបង្វឹក និងកីឡាករ-កីឡាការិនី សរុប ១៩៣នាក់មកពី ២៤ក្លិបរាជធានី-ខេត្តចូលរួម គឺក្លិបក្រសួងមហាផ្ទៃ បានឈរកំពូលតារាងមេដាយ ក្រោយឈ្នះមេដាយ មាស៧ និងសំរឹទ្ធ៦ ខណៈសាលាគុនល្បុក្កតោ តារាជឈរលេខ២ ឈ្នះមេដាយមាស៦ និងប្រាក់១ គ្រាដែលសាលាគុន ល្បុក្កតោសុវណ្ណ អង្គរនាគរាជ ឈរលេខ៣ ឈ្នះមេដាយមាស៤ និងប្រាក់២ និងសាលាគុនល្បុក្កតោ DPSS ឈរលេខ៤ ឈ្នះមេដាយមាស៣ និងប្រាក់២ ។

 

ព័ត៌មានកីឡា

អត្ថបទទាក់ទង