ព័ត៌មានជាតិ

រដ្ឋមន្រ្តីក្រសួងព័ត៌មាន រំលឹកដល់ក្រុមការងារប្រឆាំង ព័ត៌មានក្លែងក្លាយ បន្តពិនិត្យមេីល និងបូកសរុបថាតេីមានគេហទំព័រប៉ុន្មាន និងឈ្មោះអ្វីខ្លះ? ដែលបានផ្សព្វផ្សាយព័ត៌មានក្លែងក្លាយប៉ុន្មានដងនៅក្នុងរយ:បីខែ ?


ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្រ្តី ក្រសួងព័ត៌មាន បានធ្វេីការរំលឹកជូនដល់ក្រុមការងារប្រឆាំងព័ត៌មានក្លែងក្លាយ បន្តពិនិត្យមេីល និងបូកសរុបថា តេីមានគេហទំព័រប៉ុន្មាន និងឈ្មោះអ្វីខ្លះ? ដែលបានផ្សព្វផ្សាយព័ត៌មានក្លែងក្លាយប៉ុន្មានដងនៅក្នុងរយ:បីខែ ? ហេីយដល់ពេល ១ ឆ្នាំបូកសរុបម្តង ដេីម្បីបានដឹងទាំងអស់គ្នា អំពីក្រុមដែលតែងបាននិយាយ ផ្សព្វផ្សាយព័ត៌មាន មិនពិតច្រេីនដងជាងគេ។
សម្រាប់ក្រុមការងារប្រឆាំងព័ត៌មានក្លែងក្លាយ ត្រូវតែផ្សព្វផ្សាយតែព័ត៌មានណាពិត ត្រឹមត្រូវ ហេីយសម្រាប់ក្រសួងព័ត៌មាន គឺពិនិត្យថាតេីព័ត៌មាននោះប្រកបដោយវិជ្ជាជីវ: ដែរឬទេ។

ប្រសាសន៏របស់ ឯកឧត្តម រដ្ឋមន្រ្តី ខៀវ កាញារីទ្ធ បានលេីកឡេីងនៅ ក្នុងឱកាសនៃកិច្ចប្រជុំសាមញ្ញប្រចាំសប្តាហ៏ ថ្នាក់ដឹកនាំ ក្រសួងព័ត៌មាន ព្រឹក ថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២១ ដែលមានការចូលរួមជុំផ្ទាល់ និងតាមរយះប្រពន្ធ័ Zoom ជាលក្ខណៈHybrid ។

ឯកឧត្តម ខៀវ កាញារីទ្ធ បានបញ្ជាក់ថា ការងារនេះ គឺត្រូវតែធ្វេីជាប់ជា ប្រចាំ ព្រោះនៅក្នុងដំណាក់កាលនេះ ក្រុមបំពុល និងប្រឌិតព័ត៌មានក្លែងក្លាយបានធ្វេីនៅគ្រប់រូបភាព និងបណ្តាញផ្សព្វផ្សាយ ដែលនាំអោយសាធារជន មាន ការយល់ច្រឡំ។
ក្រុមប្រឆាំងព័ត៌មានក្លែងក្លាយ ជាក្រុម ដែលពិនិត្យមេីលតែពីដំណឹង បំពុលព័ត៌មាន ដែលមិនពិត បំភ្លៃ សង្គម គឺ ខុសពី គណ:កម្មការតាមដានវាយ តំលៃនិង លេីកសរសេីរក្រមសីលធម៌ វិជ្ជាជីវ:សារព័ត៌មាន ហេីយគោល បំណងនៃការបង្កេីតគណ:កម្មការនេះឡេីង គឺដេីម្បីជាការលេីកនូវតំលៃនៃ សីលធម៌ និងតំលៃតូនាទីសង្គម របស់អ្នកសារព័ត៌មាន ។

ឯកឧត្តម មាស សុភ័ណ្ឌ អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួង ព័ត៌មាន បានជម្រាបជូនពីលទ្ធផលនៃកិច្ចប្រជុំប្រចាំសប្តាហ៏ថ្នាក់ដឹកនាំ ក្រសួង ព័ត៌មាន គឺបានធ្វេីការពិនិត្យនូវវឌ្ឍនភាពការងារតាមបណ្តា អគ្គនាយកដ្ឋាន ទាំង៥ ចំណុះអោយក្រសួងព័ត៌មាន ដែលបានអនុវត្តន៏ការងារប្រកបទៅដោយ លទ្ធផលល្អ ។ ជាមួយនេះ អង្គភាពផ្សព្វផ្សាយរបស់រដ្ឋ ទាំង៣ រួមមានទូរទស្សន៏ ជាតិកម្ពុជា វិទ្យុជាតិកម្ពុជា ទីភ្នាក់ងារសារព័ត៌មានកម្ពុជា បានបំពេញកិច្ចការងារ ប្រកបដោយភាពល្អប្រសេីរ តាមរយ:ការផលិតកម្មវិធី បទយកការណ៏ អត្ថបទ ផ្សាយ ជាពិសេសពាក់ពន្ធ័ព្រឹត្តការណ៏សំខាន់ៗរបស់ជាតិ ដូចជាការបានផលិត កម្មវិធីផ្សព្វផ្សាយពាក់ពន្ធ័ ដំណេីរឆ្ពោះទៅកិច្ចប្រជុំកំពូលអាស៊ី អឺរ៉ុប​ ASEM លេីកទី១៣ នាចុងខែវិច្ឆិកា ឆ្នាំ២O២១ នេះ ដែលកម្ពុជាធ្វេីជាម្ចាស់ផ្ទះនៃកិច្ច ប្រជុំ។ ទន្ទឹមនេះក៏បានផ្សព្វផ្សាយអំពីការត្រៀមលក្ខណះ របស់រាជរដ្ឋាភិបាល ក្នុងការបេីកឡេីងវិញនូវវិស័យសំខាន់ៗមួយចំនួន ដែលរួមមានវិស័យទេសចរណ៏ ផងដែរ ។

ឆ្លងតាមលទ្ធផលនៃកិច្ចប្រជុំនាឱកាសនេះ ឯកឧត្តម រដ្ឋមន្រ្តី ខៀ់វ កាញារីទ្ធ បានកោតសរសេីរ និងវាយតំលៃខ្ពស់ ចំពោះជោគជ័យការងារ​របស់ អគ្គនា យកដ្ឋានទាំង៥ ក៏ដូចជាតាមបណ្តាផ្នែក និងជំនាញនានា ដែល ឯកឧត្តម លោក ជំទាវ ជារដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ ទទួលបន្ទុកអនុវត្តន៏ បានប្រឹងប្រែងបំពេញ ក្នុងរយ:១សប្តាហ៏មកនេះ ហេីយបានជម្រុញលេីកទឹក​ចិត្តអោយបន្ត បំពេញរាល់ភារកិច្ចការងារ បានទទួលលទ្ធផលផ្លែផ្កាថ្មីៗ ទៀត ដេីម្បីធ្វេី យ៉ាងណាបំរេី​ដល់ការផ្សព្វផ្សាយព័ត៌មាន កាន់តែទូលំទូលាយ ជូនទៅដល់ ប្រជាពលរដ្ឋ ។

​ឆ្លៀតក្នុងឱកាសនេះដែរ ឯកឧត្តម រដ្ឋមន្រ្តី បានណែនាំដល់ប្រពន្ធ័ផ្សាយ របស់ជាតិទាំង៣ អង្គភាព ត្រូវចុះថត សរសេរផ្សព្វផ្សាយអោយបានទូលំទូលាយ ពីពិធីបុណ្យ កាន់បិណ្ឌ និងភ្ជុំបិណ្ឌ ទោះបីរាជរដ្ឋាភិបាលសម្រេចផ្អាករៀបចំពិធីនេះក៏ដោយ ប៉ុន្តែនៅតាមបណ្តាទីវត្តអារាមនានា នៅតែទទួលទយ្យទាន និង ចង្ហាន់ សម្រាប់វេរប្រគេនដល់ព្រះសង្ឃ តាមបរិបទថ្មីនៃជំងឺកូវីដ-១៩ ដោយត្រូវ អនុវត្តន៏តាមការណ៏ណែនាំ របស់រាជរដ្ឋាភិបាល និងក្រសួងសុខាភិបាល តាម រយ:ការផ្តល់ជាព័ត៌មាន ពាក់ពន្ធ័ពីរបៀប ប្រគេន និងទទួលទយ្យទាន រួមទាំង បង្ហាន់ សម្រាប់ប្រគេនដល់ព្រះសង្ឃ ។ ទន្ទឹមនេះ ក៏ត្រូវបន្ត ផ្សព្វផ្សាយពីការគាំ ពារ ក៏ដូចជាការលេីកទឹកចិត្ត ដល់យុវជន ដែលមានគំនិតឆ្នៃប្រឌិតថ្មីៗ យក មកធ្វេីការផ្សាយអោយបានទូលំទូលាយ ពីស្នាដៃរបស់ សិស្ស និស្សិត កម្ពុជាដែលបានធ្វេីនូវអ្វីថ្មីៗ នាពេលបច្ចុប្បន្ន និងបន្តទៅមុខបន្ថែមទៀត នូវអ្វីដែលថ្មី មានប្រយោជន៏ ដល់សង្គមជាតិ ហេីយអាចជាការបេីកឱកាសស្វែងរកអ្នកវិនិយោគ ចូលរួមឧបត្ថម្ភគាំទ្រ នូវរាល់ស្នាដៃ ឆ្នៃប្រឌិតរបស់យុវជន ដែលមានគំនិតបង្កេីតនូវអ្វីៗដែលថ្មី ។
ដោយ: ទទក

 

ព័ត៌មានជាតិ

អត្ថបទទាក់ទង