ព័ត៌មានជាតិ

ស្ថានភាពទឹកជំនន់ខេត្តបន្ទាយមានជ័យកំពុងគំរាមកំហែងតាមបណ្តាស្រុក ពិសេសក្រុងសិរីសោភ័ណ ដែលបង្កការជន់លិចផ្ទះសម្បែងប្រជាពលរដ្ឋ ចំនួនជាង៣០០គ្រួសារ


(បន្ទាយមានជ័យ) នៅថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២១នេះ ផ្ទះតង់សុវត្ថិភាពខ្នាតធំចំនួន៨ ដែលជាអំណោយរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី និងជាប្រធានគណ:កម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ សម្រាប់ត្រៀមទទួលប្រជាពលរដ្ឋ ដែលត្រូវជម្លៀសពីទឹកជំនន់ នៅក្នុងក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ។

ក្នុងពេលស្ថានភាពទឹកជំនន់ ដែលកំពុងគំរាមកំហែងតាមបណ្តាស្រុក ពិសេសក្រុងសិរីសោភ័ណ ដែលបង្កការជន់លិចផ្ទះសម្បែងប្រជាពលរដ្ឋ ចំនួនជាង៣០០គ្រួសារ និងបានជម្លៀសមកកាន់ទីទួលសុវត្ថិភាព បានរៀបចំដំឡើងរោងតង់សម្រាប់ទទួលប្រជាពលរដ្ឋដែលរងគ្រោះ។
ក្នុងនោះដែរក៏បានរៀបចំទីបញ្ជាការប្រចាំការជួយសង្រ្គោះ រួមមានក្រុមការងារគណៈកម្មការជាតិគ្រប់គ្រងគ្រោះមហន្តរាយ និងថ្នាក់ខេត្ត កងកម្លាំងចម្រុះមាន៖ កងកម្លាំងយោធភូមិភាគទី៥, កងពលតូចថ្មើរជើងលេខ៥១, តំបន់ប្រតិបត្តិការសឹករងបន្ទាយមានជ័យ, កងរាជអាវុធហត្ថខេត្ត និងស្នងការនគរបាលខេត្ត។

ឧត្តមសេនីយ៍ទោ សេង ធារិន មេបញ្ជាការរង នាយសេនាធិការ យោធភូមិភាគទី៥ បានបញ្ជាក់ថា ស្ថិតនៅក្នុងស្ថានភាពដ៏លំបាកនេះ បើទោះបីជាកងកម្លាំងមួយចំនួនកំពុងទប់ស្កាត់ជំងឺកូវីដ-១៩ក៏ដោយ កម្លាំងអន្តរាគមន៍បម្រុងមួយផ្នែកទៀតបានប្តេជ្ញាចិត្ត ជួយសង្រ្គោះប្រពលរដ្ឋដែលកំពុងរងគ្រោះដោយទឹកជំនន់ មិនអោយប្រជាពលរដ្ឋជួបការលំបាកឡើយ៕

(យោធភូមិភាគ៥)

 

ព័ត៌មានជាតិ

អត្ថបទទាក់ទង