ព័ត៌មានកីឡា

បឹងកេត និងព្រះខ័នរាជស្វាយរៀង បន្តឈ្នះ ៣ប្រកួតជាប់ៗគ្នា នៅជើងទី២ លីគកំពូលកម្ពុជា


ក្រុមការពារតំណែងជើងឯកលីគកំពូលកម្ពុជា បឹងកេត បានឈ្នះប្រកួតជាប់ៗគ្នា ក្រោយយកឈ្នះក្រុមម្ចាស់ផ្ទះគីរីវង់សុខសែនជ័យ ៣ទល់២ នាកីឡដ្ឋានខេត្តតាកែវ ខណ:ក្រុមព្រះខ័នរាជស្វាយរៀងក៏ឈ្នះ៣ប្រកួត ដូចគ្នាដែរ នៅសប្តាហ៍ទី១៦ ។

ក្រុមបឹងកេត បានយកឈ្នះ៣ប្រកួតនៅជើងទី២នេះ គឺឈ្នះក្រុមម្ចាស់ផ្ទះវិសាខា ២ទល់៣ , ឈ្នះក្រុមទ័ព ០ទល់១ និងប្រកួតទី៣ជើងទី២ ឈ្នះក្រុមគីរីវង់ ២ទល់៣ ។ ខណ:ក្រុមព្រះខ័នរាជស្វាយរៀង ក៏ធ្វើបានល្អដូចបឹងកេតដែរ ដោយឈ្នះភ្នំពេញក្រោន ១ទល់០ , ឈ្នះណាហ្គាវើលដ៏ ១ទល់២ និងឈ្នះទ័ព ១ទល់៣ ធ្វើក្រុមមានមូលដ្ឋាននៅខេត្តស្វាយរៀង ឈរកំពូលតារាង មាន៣៤ពិន្ទុ ឆ្លងកាត់១៥ប្រកួត ឈ្នះ១១ ស្មើ១ ចាញ់៣ លេខ២ក្រុមភ្នំពេញក្រោន មាន៣៤ពិន្ទុដែរ ឯក្រុមបឹងកេត ឈរលេខ៣ មាន៣៣ពិន្ទុ ឆ្លងកាត់១៥ប្រកួតដូចគ្នា ។

ចំណែកឯលទ្ធផល៤គូទៀត ក្រុមអាស៊ីអឺរ៉ុប ចាញ់អគ្គីសនីកម្ពុជា ២ទល់៣ , ណាហ្គាវើលដ៏ ចាញ់ វិសាខា ០ទល់១ , ក្រហមនគរបាលជាតិ ឈ្នះព្រៃវែង ២ទល់០ , កករុមភ្នំពេញក្រោន ឈ្នះ អង្គរថាយហ្គឺ ៣ទល់០ ៕

 

ព័ត៌មានកីឡា

អត្ថបទទាក់ទង

អត្ថបទថ្មី