នៅព្រឹកថ្ងៃទី ២៣ ខែកញ្ញា ឆ្នាំ ២០២១ ព្រឹកស្អែក អគ្គនាយកដ្ឋានទូរទស្សន៍ជាតិកម្ពុជា នឹងផ្សាយផ្ទាល់ពិសេស សន្និសីទសារព័ត៌មានស្តីពី «កម្មវិធីស្វ័យសិក្សា MoEYS E-Learning៖ ៥ខែបន្ទាប់ពីការដាក់ឲ្យប្រើប្រាស់ជាសាធារណៈ»។
សន្និសីទសារព័ត៌មាននេះ នឹងប្រារព្ធធ្វើនៅក្នុងបរិវេណ វិទ្យាល័យព្រះស៊ីសុវត្ថិ ក្រោមអធិបតីភាព ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា និងឯកឧត្តម ហ៊ុន ម៉ានី ប្រធានគណៈកម្មការអប់រំ យុវជន កីឡា កិច្ចការសាសនា វប្បធម៌ និងទេសចរណ៍នៃរដ្ឋសភា និងជាប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា។