អាជ្ញាធរខេត្តកំពង់ចាម ប្រកាសបិទការឆ្លងកាត់ជាបណ្តោះអាសន្នកំណាត់ផ្លូវជាតិលេខ៧ ចាប់ពីចំណុច បង្គោលលេខ៨៩ ដល់លេខ៩១ ក្នុងភូមិខ្វិតធំ ឃុំខ្វិតធំ ស្រុកព្រៃឈរ សម្រាប់រថយន្តដឹកទំនិញធុនធំ និងរថយន្តដឹកជញ្ជូនធុនធ្ងន់ ឆ្លងកាត់ឡើយដោយសារទឹកជន់លិចផ្លូវ។