ព័ត៌មានជាតិ

សម្តេចពិជ័យសេនា ទៀ បាញ់ បេីកកិច្ចប្រជុំគណៈអចិន្ត្រៃយ៍ គណៈកម្មាធិការជាតិ CAMSOC ស្តីពីវឌ្ឍនភាពការងារពិធីបើក-បិទ និងព្រះរាជពិធីសុំភ្លើងអាទិទេព រត់ភ្លើងគប់កីឡាស៊ីហ្គេម ២០២៣


កិច្ចប្រជុំរបស់គណៈអចិន្ត្រៃយ៍ គណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡា អាស៊ីអាគ្នេយ៍លើកទី៣២ ឆ្នាំ២០២៣ CAMSOC ស្តីពីវឌ្ឍនភាពការងារពិធី បើក -បិទ និងព្រះរាជពិធីសុំភ្លើងអាទិទេព រត់ភ្លើងគប់ បានធ្វេីឡេីងនៅព្រឹកថ្ងៃទី ២១ ខែកញ្ញា ឆ្នាំ២០២១ ក្រោមអធិបតីភាព សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ និងជាប្រធានគណៈកម្មាធិការ ជាតិ រៀបចំការប្រកួតកីឡាអាស៊ី អាគ្នេយ៍លើក ទី៣២ ឆ្នាំ ២០២៣ ។

កិច្ចប្រជុំតាមប្រពន្ធ័Zoomនេះក៏មានការអញ្ជេីញចូលរួមពី ឯកឧត្តមបណ្ឌិត ថោង ខុន រដ្ឋមន្រ្តី ក្រសួងទេសចរណ៏ និងជា អនុប្រធានអចិន្ត្រៃយ៏ CAMSOC ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្ត្រី ក្រសួងព័ត៌មាន និងជាអនុប្រធាន គណៈកម្មា ធិការជាតិ CAMSOC ព្រមទាំងថ្នាក់ដឹកនាំ តំណាងក្រសួង ស្ថាប័ន ពាក់ពន្ធ័នានា ។

សម្តេចពិជ័យសេនា ទៀ បាញ់ មានប្រសាន៏ថា ការប្រកួតវិញ្ញាសារជូនប្រទេសជាតិ គឺជាការងារសំខាន់មួយ ប៉ុន្តែការរៀបចំពិធី បេីក និងបិទ ពិតជារឿងសំខាន់ថែមទៀត ព្រោះជាការបង្ហាញមុខមាត់របស់ ប្រទេសជាតិ លេីឆាកអន្តរជាតិ ទាំងប្រពៃណី វប្បធម៏ សិល្បៈនិងការរីកចំរេីន របស់ ប្រទេសជាតិ នាពេលបច្ចុប្បន្ន ក្នុងសម័យតេជោសែនយេីងនេះ ។ ជាងនេះទៅទៀត ក៏ជាការទាក់ទាញភ្ញៀវមកចូលរួមសម្រាប់បម្រេី វិស័យទេសចរណ៏ ជួយជម្រុញ កំណេីនសេដ្ឋកិច្ច ក្រោយពីវិប្បត្តិជំងឺកូវីដ-១៩ រីករាលដាលជាសកលនេះ។

​សម្តេចពិជ័យសេនា ទៀ បាញ់ បានជម្រាបជូនថា ក្រៅពី ពិធីប្រកួតកីឡា កីឡាស៊ីហ្គេម គឺមានកម្មវិធីធំៗចំនួន ៤ រួមកានពិធីសុំភ្លើងអាទិទេព និងរត់ដង្ហែរ ភ្លើងគប់ ពិធីបេីកបិទ ពិធីរាប់ថយក្រោយ រួមទាំងពិធីផ្សេងៗទៀត សម្រាប់គាំ ទ្រ ដល់ព្រឹត្តការណ៏ កីឡាស៊ីហ្គេម ដែលកម្ពុជាធ្វេីជាម្ចាស់ផ្ទះ នាឆ្នាំ២០២៣ ។

​ឯកឧត្តម វ៉ាត់ ចំរេីន អគ្គលេខាធិការគណ: កម្មាធិការជាតិរៀបចំការ ប្រកួតកីឡាស៊ីហ្គេម ២០២៣បានជម្រាបពីព្រះរាជពិធីសុំភ្លើងអាទិទេព គ្រោងធ្វេីនៅវេលាម៉ោង១០ព្រឹក ថ្ងៃអាទិត្យទី ៥ ខែកុម្ភ: ឆ្នាំ២០២៣ ទីកន្លែង ប្រាសាទអង្គរវត្ត ខេត្តសៀមរាប រួមជាមួយពិធីដង្ហែរភ្លេីងគប់ព្រឹត្តការណ៏ការប្រកួត កីឡា SEA Game-ASEAN para Game ឆ្នាំ២O២៣៕

​ដោយ: ទទក

 

ព័ត៌មានជាតិ

អត្ថបទទាក់ទង